Monday, September 29, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

អាវុធហត្ថខេត្តកំពង់ចាម ចាប់ខ្លួនគ្រូទាយកំហូចម្នាក់បោក​​ប្រាស់ប៉ងចាប់រំលោភស្ដ្រីពេលទៅលើករាសី

កំពង់ចាម៖​ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ចាប់ឃាត់ខ្លួនគ្រូទាយកំហូចម្នាក់បោកប្រាស់ប៉ុនប៉ងចាប់រំលោភស្ដ្រី ពេលហៅឲ្យមកលើករាសី នៅចំណុចបន្ទប់ជួលនៅភូមិអំពិលលើ ឃុំអំពឹល ស្រុកកំពង់សៀម។ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះថា ការឃាត់ខ្លួនគ្រូទាយបោកប្រាស់រូបនេះ ធ្វើឡើងដោយកម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ​ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរយុត្តិធម៌

Read More
សន្តិសុខ​សង្គម

ស្ត្រីជាជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ​ឃាត់ខ្លួនដកហូតថ្នាំញៀន១កញ្ចប់ធំ

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវ បង្ក្រាបជាក់ស្តែងករណីជួញដូរ សារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ដកហូតថ្នាំញៀន១កញ្ចប់ធំរួមនិង​សម្ភារៈប្រើប្រាស់មួយចំនួន​ ៖​ ហេតុការនេះបានធ្វើឡើងកាលី​ពីវេលាម៉ោង៩និង០០នទីព្រឹកថ្ងៃទី១១ខែមិនា ឆ្នាំ២០១៩​ នៅចំណុចក្រុម៦ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។ បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជន​សង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ធឿម ចំប៉ា ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ភូមិកំពង់ចម្លង ឃុំឃ្លាំងស្បែក ស្រុកពញាឮ ខេត្តកណ្តាល

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់! រថយន្តយីឌុបក្រឡាប់បុកចូលផ្ទះពលរដ្ឋស្លាប់​៣​នាក់​ម្តាយកូនឪពុករបួសធ្ងន់

ស្វាយរៀង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលរថយន្តធន់ធំយីឌុប​ បានក្រឡាប់សង្កត់ទៅផ្ទះប្រជាពល​រដ្ឋបណ្ដាលឲ្យស្លាប់៣នាក់ម្ដាយនិងកូនយ៉ាងអាណោចអាធម៌​ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៣​ទៀប​ភ្លឺថ្ងៃទី១០ខែមិនាឆ្នាំ​២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ១ត្រង់ចំណុងភូមិ​ត្របែកប្រហោង​ ឃុំ​តាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយ​រៀង។ ជនរងគ្រោះដែលជាម្ចាស់ផ្ទះមានឈ្មោះ នាង សុផាន់តារ៉ា ភេទប្រុស អាយុ៤០ឆ្នាំមុខរបរជួសជុលម៉ូតូរងរបួសធ្ងន់ធ្ងរ​និង​មានប្រពន្ធឈ្មោះ សាក់ វណ្ណា អាយុ២៨ឆ្នាំទើបតែសម្រាលកូនបាន២ខែ​(ស្លាប់)​ ចំណែកកូនទាំង២នាក់នោះទី១.មានឈ្មោះ ស្តើង ភារ៉ុន ភេទប្រុស

Read More
សន្តិសុខ​សង្គម

នោះ! ល្បីទៀតហើយ!! ពីមុនជប៉ុន ឥឡូវបុរសប៊ែលហ្សិកម្តង ជិះកង់ផ្សងព្រេងកំសាន្តជាច្រើនប្រទេស ទីបំផុតមកបាត់កង់នៅផ្សារទួលទំពូង

យោងតាមប្រភពពីហ្វេសប៊ុកមួយ ឈ្មោះ Siborey Sean បានសរសេររៀបរាប់ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយថា “ដំណឹងបាត់កង់៖ បុរសជនជាតិ ប៊ែលហ្សិក ម្នាក់អាយុ ២៥ ឆ្នាំបានជិះកង់ពីវៀតណាម រហូតមកស្រុកខ្មែរ។ ឥឡូវនេះត្រូវបានចោរលួចនៅម្ដុំផ្សារ ទូលទំពូង នៅថ្ងៃទី៤ នាម៉ោង៨យប់ កងម៉ាក: Trek FX1″។ ដំណឹងនេះ

Read More
សន្តិសុខ​សង្គម

ហួសហេតុណាស់ពិតជានរក៩ជាន់មែន!!!កូនប្តឹងតុលាការ ដេញ​ម្តាយបង្កើតចេញ​ពី​ផ្ទះបន្ទាប់ពីលួចធ្វើប្លង់កម្មសិទ្ធិ

ព្រះសីហនុ ​៖​ វាពិតជាហួសហេតុពេកហើយ!​ នេះ​ជា​លើក​ទី​មួយ​ហើយ សម្រាប់​ខេត្ត​ព្រះសីហនុ ដែល​គេ​ឃើញ​កូនបង្កើត បាន​ប្តឹង តុលាការបណ្ដេញម្តាយ បង្កើតរបស់​ខ្លួន ឲ្យ​ចេញ​ពី​ផ្ទះ​ ក្រោយពេល​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ លើដី​ម្តាយ​ដែលមាន​តម្លៃ មិនតិច ជាង​១​លាន​ដុល្លារ ករណីនេះបង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល ពេញ​ក្រុងព្រះសីហនុ​ និងតាមបណ្ដាញ​សារព័ត៌មាន។ លោក យាយ​ហាន តាក់

Read More
សន្តិសុខ​សង្គម

ដុតសំរាមមិនប្រយត្ន័រាលឆេះដល់ឃ្លាំងស្តុបសម្ភារៈនិងរោង​ដាក់​រថយន្តផ្ទះសំណាក់AS88ខូចខាតសម្ភារៈប្រហែល​៥ម៉ឺនដុល្លា

កណ្ដាល៖​ អគ្គីភ័យឆាបឆេះរោងដាក់​ រថយន្តរបស់ផ្ទះសំណាក់​AS88​ ខ្ទេចម៉ត់ទាំងស្រុង​ ៖​ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី០៧ខែមិនាឆ្នាំ២០១៩​ នៅចំណុច​ ផ្ទះសំណាក់​ យីហោ​ (AS88)ស្ថិតនៅក្នុងភូមិភូមិថ្នល់ទទឹង​ ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល​ ។ ​ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ​ ឃួន​ បូរ៉ា​ ភេទប្រុស​ អាយុ​៤៧​ឆ្នាំ​ មុខរបរម្ចាស់ផ្ទះសំណាក់​

Read More
សន្តិសុខ​សង្គម

ច្រើនម្លេះលោកអើយ!!!អាវុធហត្ថឃាត់ខ្លួនជនជាតិឡាវម្នាក់​ រកឃើញថ្នាំញៀន​ ជិតមួយម៉ឺនគ្រាប់​

ស្ទឹងត្រែង​ ៖​ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជនសង្ស័យជាជនជាតិឡាវម្នាក់​រកឃើញថ្នាំញៀន៣៩កញ្ចប់​ ស្មើ​ ជិត​មួយ​ម៉ឺនគ្រាប់​ ៖​ ហេតុការណ៍ឃាត់ខ្លួននេះ​បានធ្វើឡើងនៅ​រសៀលថ្ងៃទី៧ខែមីនា​ឆ្នាំ២០១៩​ នៅចំណុចផ្លូវ​បំបែកវុឺនខាម ស្ថិតក្នុងភូមិខាំផាត់ សង្កាត់សាមគ្គី​ ក្រុងស្ទឹងត្រែង​ ខេត្តស្ទឹង​ត្រែង​ ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៊ុន ម៉ា​ ភេទ​ប្រុស​ អាយុ៤៣ឆ្នាំ ជនជាតិឡាវ​

Read More
សន្តិសុខ​សង្គម

ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទកើតមានពេញបន្ទុកនៅ​ស្រុកព្រៃកប្បាសតែលោកអធិការនិងមេបញ្ជាការអាវុធហត្ថ​ស្រុកមើលមិនឃើញ

តាកែវ៖​ បើតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា​ ទីតាំងសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែងនៅខាងកើត​ផ្សារ​ជ្រែ​ស្រុកព្រៃកប្បាស​ បើកលេងយ៉ាងអាណាធិបតេយ្យ​បង្កភាពអសន្តិសុខក្នុងសង្គម​ ប៉ះពាល់ដល់ការរស់របស់បងប្អូន​ ប្រជាពលរដ្ឋ​ តែអាជ្ញាធរនិងសមត្ថកិច្ច​ ​ស្រុកព្រៃកប្បាស​ មិនបង្ក្រាប​ ធ្វើពល​រដ្ឋរិះគន់ទៅលោកអធិការ និងលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃកប្បាស​ ថា​ល្បែង​គ្រប់​សុីសង​ ប្រភេទ​ រួម​មាន​ជល់មាន់​ បៀរ​ អាប៉ោង​ និង​ ចាក់​កន្ទុយ​លេខ​ កំពុងរីករាល​ដាលគគ្រឹកគគ្រេង​មិន​ចាញ់​កាស៊ីណូនោះ​ឡើយ​ តែលោកទាំង២ហាក់មិនមានវិធានការទប់សង្កាត់​ឬក៏​បង្ក្រាបឡើយ

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់និងគ្រឿងញៀន២៤កញ្ចប់

កំពត៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល​ និងកម្លាំងអធិការដ្ឋានក្រុងកំពត បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ដកហូតថ្នាំញៀន២៤ កញ្ចប់តូច កិច្ចប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលា​ម៉ោង​ ០៤និង៥០នាទី ល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​ នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច​ បានអោយដឹងថា​ជន​សង្ស័យដែលឃាត់ខ្លួនរួមមាន៖​ ទី១មាន-ឈ្មោះ តែ

Read More
សន្តិសុខ​សង្គម

អគ្គីភ័យឆេះតូបលក់អីវ៉ាន់ចាប់ហួយនៅក្នុងផ្សារតាសេក​ ខណ្ឌពោធិ៏សែនជ័យអស់៨តូប

ភ្នំពេញ​ ៖ អគ្គិភ័យមួយបានឆាបឆេះតូបលក់អីវ៉ាន់ចាប់ហួយមួយកន្លែងនៅក្នុងផ្សារតាសេក​ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលដ្ឋាន​ បានហៅរថយន្តពន្លត់អគ្គិភ័យ​ មកជួយអន្តរាគមន៍បាញ់ពន្លត់ គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១១និង៤០​នាទី​យប់ ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩​ នៅចំណុចតូបលក់អីវ៉ាន់ចាប់ហួយ ក្នុងបរិវេណផ្សារតាសេក ស្ថិតក្នុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។

Read More