Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

អគ្គីភ័យឆេះតូបលក់អីវ៉ាន់ចាប់ហួយនៅក្នុងផ្សារតាសេក​ ខណ្ឌពោធិ៏សែនជ័យអស់៨តូប

ភ្នំពេញ​ ៖ អគ្គិភ័យមួយបានឆាបឆេះតូបលក់អីវ៉ាន់ចាប់ហួយមួយកន្លែងនៅក្នុងផ្សារតាសេក​ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច មូលដ្ឋាន​ បានហៅរថយន្តពន្លត់អគ្គិភ័យ​ មកជួយអន្តរាគមន៍បាញ់ពន្លត់
គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១១និង៤០​នាទី​យប់ ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩​ នៅចំណុចតូបលក់អីវ៉ាន់ចាប់ហួយ ក្នុងបរិវេណផ្សារតាសេក ស្ថិតក្នុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ។

បើតាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា​​ នៅមុនពេលកើតហេតុ គេបានឃើញមានផ្សែងហុយចេញពីខាងក្នុងតូបលក់អីវ៉ាន់ចាប់ហួយក្នុងផ្សារនិងលាយឡំអណ្តាត់ភ្លើងទេី​ប នាំគ្នាស្រែកឆោឡោរឡើង​ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ មកពិនិត្យមេីលជាក់ស្ដែង ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមកម្លាំង​ សមត្ថកិច្ចបានទាក់ទងកម្លាំងអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់ភ្លាមៗផងដែរ​ ។
ចំពោះមូលហេតុគេសង្ស័យទុស្សេខ្សែភ្លេីង ទើបបណ្ដាលឲ្យឆេះរាលដាលឡេីង និងខូចខាត​សំភារៈ តូបលក់អីវ៉ាន់ចាប់ហួយចំនួន ៨តូប ។
​ ប្រតិបត្តិការ​ពន្លត់អគ្គិភ័យ​ខាងលើនេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងបាញ់អស់ទាំង៤​គ្រឿងទើបពន្លត់រលត់ទាំងស្រុង នៅម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រឈានចូល​ថ្ងៃទី៧ ខែឆ្នាំដដែល។ តាមសម្តីប្រជាពលរដ្ឋដែលរស់នៅជិតផ្សារខាងលើបានសណូមពរ ឲ្យលោកឧកញ៉ា ឌួង តេច ដែលជាម្ចាស់ផ្សារតាសេក ខាង​លើ​ឲ្យបើកផ្សារនេះឡើងវិញ ឲ្យប្រជាពលរដ្ឋបានលក់ដូរផង និងឲ្យមានសន្តិសុខយាមកាមបានល្អផង កុំទុកចោលអាណាធិបតេយ្យបែបនេះ មានប្រជាពលរដ្ឋ២ទៅ៣តូបដែលមកលក់អីវ៉ាន់ចាប់ហួយហើយក៏ចាក់សោរចោល បង្កឲ្យមានអគ្គីសភ័យឆាបឆេះដូច្នេះ​ ៕

ចែករំលែកអត្ថបទ