Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីជាជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ​ឃាត់ខ្លួនដកហូតថ្នាំញៀន១កញ្ចប់ធំ

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវ បង្ក្រាបជាក់ស្តែងករណីជួញដូរ សារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ដកហូតថ្នាំញៀន១កញ្ចប់ធំរួមនិង​សម្ភារៈប្រើប្រាស់មួយចំនួន​ ៖​ ហេតុការនេះបានធ្វើឡើងកាលី​ពីវេលាម៉ោង៩និង០០នទីព្រឹកថ្ងៃទី១១ខែមិនា ឆ្នាំ២០១៩​
នៅចំណុចក្រុម៦ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជន​សង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ធឿម ចំប៉ា ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ភូមិកំពង់ចម្លង ឃុំឃ្លាំងស្បែក ស្រុកពញាឮ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការ​សាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅអធិការខណ្ឌឫស្សី​កែវ​ ដើម្បីចាត់ការតាមនិតិវិធីបន្ត​ ៕