Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! រថយន្តយីឌុបក្រឡាប់បុកចូលផ្ទះពលរដ្ឋស្លាប់​៣​នាក់​ម្តាយកូនឪពុករបួសធ្ងន់

ស្វាយរៀង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលរថយន្តធន់ធំយីឌុប​ បានក្រឡាប់សង្កត់ទៅផ្ទះប្រជាពល​រដ្ឋបណ្ដាលឲ្យស្លាប់៣នាក់ម្ដាយនិងកូនយ៉ាងអាណោចអាធម៌​ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល៣​ទៀប​ភ្លឺថ្ងៃទី១០ខែមិនាឆ្នាំ​២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ១ត្រង់ចំណុងភូមិ​ត្របែកប្រហោង​ ឃុំ​តាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយ​រៀង។

ជនរងគ្រោះដែលជាម្ចាស់ផ្ទះមានឈ្មោះ នាង សុផាន់តារ៉ា ភេទប្រុស អាយុ៤០ឆ្នាំមុខរបរជួសជុលម៉ូតូរងរបួសធ្ងន់ធ្ងរ​និង​មានប្រពន្ធឈ្មោះ សាក់ វណ្ណា អាយុ២៨ឆ្នាំទើបតែសម្រាលកូនបាន២ខែ​(ស្លាប់)​ ចំណែកកូនទាំង២នាក់នោះទី១.មានឈ្មោះ ស្តើង ភារ៉ុន ភេទប្រុស អាយុ២ឆ្នាំ (ស្លាប់)និងទី២.-ឈ្មោះ ស្តើង ផារិន ភេទប្រុស អាយុ២ខែ​(ស្លាប់)។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ករណីគ្រោះថ្នាក់ចរាចរណ៍​នេះគឺមកពីតៃកុរថយន្តងងុយដេកទើបរ៉េចង្កូតបុកផ្ទះពលរដ្ឋនិងក្រឡាប់សង្កត់ពីលើម្ចាស់ផ្ទះទាំង៤នាក់តែម្តងដែលក្នុង​ហេតុការណ៍នោះប្តីនៅមានដង្ហើមប៉ុន្តែសង្ឃឹមតិចតួចណាស់​ចំណែកប្រពន្ធនិងកូនទាំង៣នាក់ស្លាប់ក្រោមរថយន្ត។
សមត្ថកិច្ចបានបន្តថា៖ក្រោយពីបង្កគ្រោះថ្នាក់និងបណ្តាលឲ្យមនុស្សដ៏គួរឲ្យរន្ធត់នេះ​ ភ្លាមៗអ្នកបើរថយន្តចុះរត់គេចខ្លួន​បាត់​ស្រមោល​ ។

ក្រោយហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកម្លាំងសមត្ថកិច្ចបាន​ចុះទៅវាស់វែងស្ទួចយករថយន្តទៅរក្សាទុកនៅអធិការ​ស្រុក​ស្វាយជ្រំរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់​ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជួនសាច់ញាតិ​ធ្វើបុណ្យតាមប្រពៃណី​ ៕

ចែករំលែកអត្ថបទ