Saturday, May 11, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់និងគ្រឿងញៀន២៤កញ្ចប់

កំពត៖ កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល​ និងកម្លាំងអធិការដ្ឋានក្រុងកំពត បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន​ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ដកហូតថ្នាំញៀន២៤ កញ្ចប់តូច
កិច្ចប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលា​ម៉ោង​ ០៤និង៥០នាទី ល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩​ នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច​ បានអោយដឹងថា​ជន​សង្ស័យដែលឃាត់ខ្លួនរួមមាន៖​ ទី១មាន-ឈ្មោះ តែ ជិនណារុំ ភេទស្រី អាយុ ៥៣ ឆ្នាំ
២-ឈ្មោះ ហេង គឹមហុង ភេទប្រុស អាយុ ២៥ ឆ្នាំ
៣-ឈ្មោះ ហេង ប៉ុណ្ណោះរិទ្ធី ភេទប្រុស អាយុ ៣១ ឆ្នាំ
អ្នកទាំងបី រស់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត​ ខេត្តកំពត​ និងទី៤-ឈ្មោះ ឆាន់ វីរះ ភេទប្រុស អាយុ ២៨ ឆ្នាំ នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ច​ កសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕