Monday, September 29, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ប្រកបមុខរប​រត់(passapp​ កង់បីឥណ្ឌា)មិនសូវកាក់កបលក់គ្រឿងញៀនបន្ថែមត្រូវប៉ូលិសប៉ុស្តិព្រៃសចាប់វាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិព្រៃ​ស​ ចាប់វាយខ្នោះក្រោយពេលឆែកឆេររកឃើញគ្រឿង​ញៀន១កញ្ចប់ធំដែលលាក់ទុកក្នុងហោប៉ាវខោ​ ជិះ passapp​បំរុងយកទៅចែកចាយឱ្យម៉ូយ​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពី​វេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០១៩​នៅ​តាមបណ្ដោយផ្លូវបេតុងភូមិប្រការសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ​ ខណះដែលសមត្ថកិច្ចកំពុងល្បាតពួនស្ទាក់​បទល្មើសក្នុងមូលដ្ឋាន។ ជនសង្ស័យមានឈ្មោះ​ កាន​ ម៉ារីន​ អាយុ៣០ឆ្នាំមុខ​របរ​រត់រម៉កកង់បីឥណ្ឌា(passapp)ស្នាក់នៅការដ្ឋានបុរី​ពិភពថ្មី។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន១កញ្ចប់ធំរម៉កកង់បី១គ្រឿងទូរសព្ទ័​ដៃចំនួន៣គ្រឿងខ្សែកនិងខ្សែដៃក្លែងក្លាយចំនួន២ខ្សែរ។ ហើយសមត្ថកិច្ចក៏បាននាំខ្លួនទៅធ្វើការសាកសួបន្តនៅប៉ុស្តិ​នគរបាលរដ្ឋបាលព្រៃសនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថាថ្នាំញៀននេះរូបគេបានទិញមកពី​ជនម្នាក់ទៀតទុកយកមកចែកចាយឱ្យក្រុមជាងសំណង់ក្នុងការដ្ឋានបុរីពិភពថ្មី។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួន​បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌមានជ័យឃត់ជនសង្ស័យម្នាក់រួមនិងថ្នាំញៀន​៤៥កញ្ចាប់តូចធំ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ​ ដឹកនាំដោយលោក​វរសេនីយ៍ទោ ម៉េង​ វិមានតារា​ អធិការនគរបាល​ ខណ្ឌ​មានជ័យ បានឆ្មក់បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួន​ជន​សង្ស័យបានម្នាក់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនដកហូតថ្នាំញៀន៤៥កញ្ចប់តូចធំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​០៧យប់​ ថ្ងៃ​ទី​២៤​ខែ​មិនា​ ឆ្នាំ​២០១៩​ នៅចំនុច​តំបន់​មិន​រាបរយ​ ផ្លូវ​៦០​ម៉ែត្រ​ ផ្ទះគ្មានលេខ ភូមិ​ព្រែក​តាគង់​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

Read More
សន្តិសុខ​សង្គម

សន្តិសុខក្រុមហ៊ុន[PS9]ម្នាក់ត្រូវមេរបស់ខ្លួនវៃឲ្យរបួសបាន​ទៅប្ដឹងនគរបាលប៉ុស្តិបឹងទំពុន២​តែជនបង្កគ្មានទោសចំណែកអ្នករបួស​វិចសំពាយទៅស្រុក

ភ្នំពេញ៖​ យុវជនម្នាក់ដែលជាសន្តិសុខរបស់ក្រុមហ៊ុន[PS9]​ត្រូវ​បានមេរបស់ខ្លួន​ វៃធ្វើបាបឲ្យរងរបួសប៉ោងមុខប៉ោងមាត់​រួចគំរាមមិនបើកប្រាក់ខែអោយថែមទាំងដេញ​ចេញពីក្រុមហ៊ុន​ ថែមទៀត​ បន្ទាប់មកបានរត់ទៅប្ដឹង​ នគរបាល​ប៉ុស្តិបឹងទំពុន២ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌​  ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី​២៤​ខែ​ មីនា​ ឆ្នាំ​២០១៩​ ស្ថិតនៅក្នុងក្រុមហ៊ុន [PS9 ]តាមបណ្តោយផ្លូវលេខ៣៧១​ភូមិក្បាលទំនប់​ សង្កាត់បឹងទំពន់ទី២​ ​ខណ្ឌ​មាន​ជ័យ​ រាជធានីភ្នំពេញ​ ។  បើតាមសម្តីយុវជនរងគ្រោះឈ្មោះ​ ថៃ​ បូរី​ អាយុ១៩ឆ្នាំ​

Read More
សន្តិសុខ​សង្គម

នោះ! កូនលោកឧកញ៉ា ជឹម សុខ ដេញស្ទាក់បាញ់បុរសម្នាក់​ស្លាប់ម្នាក់នៅស្រុកបាភ្នំសង្ស័យចោរ

ព្រៃវែង៖​ យោងតាម​ អាខោន​ ផេក​ ដើមរាំង​ បង្ហោះខ្លឹមសារ​ថា​ ៖​ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មបំផុតនិងម្នាក់​ទៀតរងរបួស បន្ទាប់ពីសមត្ថកិច្ចដេញតាមស្ទាក់រួចបាញ់ស្រោចជាច្រើនគ្រាប់។ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​២៣និង​០០​នាទីយប់ថ្ងៃទី២៣មិនាឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្តែក ឃុំរក្សជយ័ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ថា ឈ្មោះ វុធ ភេទប្រុស រស់នៅស្រុកបាភ្នំ ខេត្តព្រៃវែង។​

Read More
សន្តិសុខ​សង្គម

ខ្លាំងមែន! មន្ត្រីអាវុធហត្ថម្នាក់ឈ្មោះសាន្ដ សុខុម​ កូន​ប្រុសលោកសាន្តប៊ុនថានមេ​ ប៉េអឹមខេត្តក្រចេះ​ វាយនិងបានយកកាំភ្លើងភ្ជង់គួរជម្លោះកន្លែងហាងណេត​ នៅខេត្តកំពង់ចាម

កំពង់ចាម៖ មន្រ្តីកងរាជអាវុធហត្ថម្នាក់ មានតួនាទីគ្រាន់បើនៅទី​បញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ ឈ្មោះ សាន សុខុម ត្រូវបានគេទម្លាយវីដេអូ នៃការវាយ និងដកកាំភ្លើងភ្ជង់គូជម្លោះ ក្នុងហាងអ៊ិនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម ល្បីកក្រើកពេញបណ្តាញសង្គម Facebook រហូតមដល់ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩​ ។ បើតាមការទម្លាយក្នុងខ្លឹមសារខាងលើ ជាមួយវីដេអូនោះ ម្ចាស់

Read More
សន្តិសុខ​សង្គម

ជិះម៉ូតូដួលត្រូវរថយន្ដដឹកដីកិនស្លាប់ម្នាក់និងម្នាក់ទៀតរបួស​ស្រាល

ភ្នំពេញ៖ យុវជន២នាក់ជិះម៉ូតូក្នុងល្បឿនលឿនបណ្ដាលឲ្យដួលត្រូវរថយន្ដដឹកដីកិនស្លាប់ភ្លាមៗម្នាក់ និង ម្នាក់ទៀតរងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៤០ នាទីរសៀលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ នៅចំណុចផ្លូវជាតិលេខ ២០A ភូមិសេរីសម្បត្ដិ សង្កាត់គងណយ ខណ្ឌដង្កោ ។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពយុវជនខាងលើមានឈ្មោះ ស៊ុក ម៉ានី

Read More
សន្តិសុខ​សង្គម

សេខ្សែភ្លើងឆេះផ្ទះមេឃុំលំទងស្ទើទាំងស្រុកបំផ្លាញទ្រព្យ​សម្បត្តិមួយចំនួន

ឧត្តរមានជ័យ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើអំពីឈើលើថ្មក្រោម​ ត្រូវអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុងសំណាង​កម្លាំង​អន្តរាគមន៍ពន្លត់អគ្គីភ័យចេញរថយន្ត​មកជួយ​ បាញ់ពន្លត់ទាន់​ពេលវេលា​ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង០៨និង​៤៥​នាទីព្រឹកថ្ងៃទី ២៣ខែមិនាឆ្នាំ២០១៩ នៅចំណុចភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ជន រះ ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរ ជា​មេឃុំលំទង។ សម្ថកិច្ចបានឲ្យដឹងថា​

Read More
សន្តិសុខ​សង្គម

ផ្ទុះរំសេវផាវធ្វើឲ្យមនុស្សប្រុសស្រី៥នាក់របួសធ្ងន់​ស្រាល​នៅស្រុកតាវែង

ខេត្តរតនគិរី៖​ យ៉ាងហោចណាស់មានមនុស្សប្រុសស្រីចំនួន​៥នាក់បានរងរបួសធ្ងន់និងស្រាល បន្ទាប់ពីបុរសម្នាក់ទិញ​ផាវ​ដាក់ចូលក្នុងដបអឹម១៥០​ ពេលជក់បារីរួចបានធ្លាក់បារីចូល​បណ្ដាល​ ឲ្យឆេះនិង​ផ្ទុះត្រូវរបួសខ្លួនឯងនិងក្មេង៤នាក់ទៀតខណៈដែលក្មេងៗកំពុងតែឈរមើល ហេតុការណ៍គួរឲ្យព្រឺព្រួចនេះបានកើតឡើងកាលពីវេលា​ម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅ​ភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ អធិការនគរបាលស្រុកតាវែង​ លោក​ អាំង ភឿក បានឲ្យដឹងនៅព្រឹកថ្ងៃទី២២មីនានេះ ថា ជនរងគ្រោះដែលរងរបួសរួមមានទី១-ឈ្មោះ ហេង

Read More
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកសមត្ថកិច្ចប្រចាំគ្នារុញទៅរុញមកតាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោងជាង១០​ទើបស្រង់

ភ្នំពេញ៖​ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកនៅក្នុងទន្លេសាប ខាងក្រោយផ្ទះរបស់ពួកគាត់ម្តុំ​កន្លែងជួសជុលទូកអូប័រ​ ហើយក៏បានអូសទៅកណ្តាលទន្លេបានអណ្តែតទៅដល់ស្ពានជ្រោយចង្វាខណៈដែលខាងប៉ូលិសខណ្ឌដូនពេញក៏រុញសាកសពឲ្យមកកណ្តាលវិញ ពោលគឺរុញទៅរុញមកដាក់គ្នា ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង​ជាង៦ ព្រឹកថ្ងៃទី២២ខែមិនាឆ្នាំ ២០១៩​ នៅចំណុចភូមិសាមគ្គីសង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ ។ សាកសពបុរសខាងលើនៅមិនស្គាល់អត្តសញ្ញាណ​ នោះទេ​ ស្លៀកខោខូវប៊យជើងវែងពាក់អាវយឺត អាយុប្រហែលជា ៣០ឆ្នាំ ។ បើតាមប្រភពបានអោយដឹងថា​ បន្ទាប់ពីពលរដ្ឋប្រទះឃើញ​សាកសពហើយសមត្ថកិច្ចនៅប្រចាំគ្នារុញទៅរុញមករហូត​ដល់ម៉ោងជាង១០ព្រឹកថ្ងៃដដែលទើបស្រង់យកមកពិនិត្យនិង​ធ្វើកោសល្យ​វិច្ឆ័យ​

Read More
សន្តិសុខ​សង្គម

ចាប់បានហើយឃាត.កដែលសម្លាប់នារីម្នាក់នៅថ្ងៃសិទ្ធនារី

កណ្តាល​ ៖​ យោងតាមសមត្ថកិច្ច​បាន​អោយ​ដឹងថា​ក្រោយមាន​ការ​ស្រាវជ្រាវ​ដោយ​មានការ​សហការ​គ្នា​យ៉ាង​ស្អិត​រមួត​អស់​រយៈ​ពេល​ ១៣ថ្ងៃ​កន្លង​មកទេីប​សមត្ថកិច្ច​កិច្ច​អាចកំណត់​មុខ​សញ្ញា​ ហេីយ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​តែម្ដង​ ។ ប្រភពដដែល​បាន​អោយ​ដឹង​ទៀត​ថា​រងគ្រោះ ឈ្មោះ នូវ ស្រីលាភ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកឬស្ស ឃុំសំបួរ​មាស ស្រុកមុខកំពូល ខេត្តកណ្ដាលនិងជនសង្ស័យ ឈ្មោះ អន អឿន

Read More