Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

សេខ្សែភ្លើងឆេះផ្ទះមេឃុំលំទងស្ទើទាំងស្រុកបំផ្លាញទ្រព្យ​សម្បត្តិមួយចំនួន

ឧត្តរមានជ័យ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើអំពីឈើលើថ្មក្រោម​ ត្រូវអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុងសំណាង​កម្លាំង​អន្តរាគមន៍ពន្លត់អគ្គីភ័យចេញរថយន្ត​មកជួយ​ បាញ់ពន្លត់ទាន់​ពេលវេលា​
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង០៨និង​៤៥​នាទីព្រឹកថ្ងៃទី ២៣ខែមិនាឆ្នាំ២០១៩ នៅចំណុចភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ជន រះ ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរ ជា​មេឃុំលំទង។

សម្ថកិច្ចបានឲ្យដឹងថា​ ចំពោះមូលហេតុ៖ បណ្ដាលមកពីផ្ទុះសេខ្សែភ្លើង បង្កឲ្យឆាបឆេះខូចខាតផ្ទះទំហំ ៩.៥០ x ១៧ម៉ែត្រ ថ្មក្រោម ឈើលើប្រហែល២០%និងសម្ភារមួយចំនួនទៀត។
សមត្ថកិច្ចបានបន្តថា​ ក្រោយទទួលបានដំណឹងភ្លាម កម្លាំង
អធិការនគរបាលស្រុក ស្រុកអន្លង់វែង បានដឹកនាំកងកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ជួយអន្តរាគមន៍ពន្លត់បាញ់ឲ្យរលត់ទាំងស្រុង នៅវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃដដែលក្នុងនោះក៏មានការចូលរួមពីរថយន្តក្រុមហ៊ុន លឹម ហេង គ្រុប ១គ្រឿង ម៉ូតូរ៉ឺម៉កទឹក និងសមត្ថកិច្ចមហាជន ជា​ច្រើននាក់ទៀតផង៕