Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកសមត្ថកិច្ចប្រចាំគ្នារុញទៅរុញមកតាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោងជាង១០​ទើបស្រង់

ភ្នំពេញ៖​ ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹកនៅក្នុងទន្លេសាប ខាងក្រោយផ្ទះរបស់ពួកគាត់ម្តុំ​កន្លែងជួសជុលទូកអូប័រ​ ហើយក៏បានអូសទៅកណ្តាលទន្លេបានអណ្តែតទៅដល់ស្ពានជ្រោយចង្វាខណៈដែលខាងប៉ូលិសខណ្ឌដូនពេញក៏រុញសាកសពឲ្យមកកណ្តាលវិញ ពោលគឺរុញទៅរុញមកដាក់គ្នា ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលា​ម៉ោង​ជាង៦ ព្រឹកថ្ងៃទី២២ខែមិនាឆ្នាំ ២០១៩​ នៅចំណុចភូមិសាមគ្គីសង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ ។

សាកសពបុរសខាងលើនៅមិនស្គាល់អត្តសញ្ញាណ​ នោះទេ​
ស្លៀកខោខូវប៊យជើងវែងពាក់អាវយឺត អាយុប្រហែលជា ៣០ឆ្នាំ ។

បើតាមប្រភពបានអោយដឹងថា​ បន្ទាប់ពីពលរដ្ឋប្រទះឃើញ​សាកសពហើយសមត្ថកិច្ចនៅប្រចាំគ្នារុញទៅរុញមករហូត​ដល់ម៉ោងជាង១០ព្រឹកថ្ងៃដដែលទើបស្រង់យកមកពិនិត្យនិង​ធ្វើកោសល្យ​វិច្ឆ័យ​ ៕

ចែករំលែកអត្ថបទ