Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ខ្លាំងមែន! មន្ត្រីអាវុធហត្ថម្នាក់ឈ្មោះសាន្ដ សុខុម​ កូន​ប្រុសលោកសាន្តប៊ុនថានមេ​ ប៉េអឹមខេត្តក្រចេះ​ វាយនិងបានយកកាំភ្លើងភ្ជង់គួរជម្លោះកន្លែងហាងណេត​ នៅខេត្តកំពង់ចាម

កំពង់ចាម៖ មន្រ្តីកងរាជអាវុធហត្ថម្នាក់ មានតួនាទីគ្រាន់បើនៅទី​បញ្ជាការដ្ឋានអាវុធហត្ថខេត្តក្រចេះ ឈ្មោះ សាន សុខុម ត្រូវបានគេទម្លាយវីដេអូ នៃការវាយ និងដកកាំភ្លើងភ្ជង់គូជម្លោះ ក្នុងហាងអ៊ិនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម ល្បីកក្រើកពេញបណ្តាញសង្គម Facebook រហូតមដល់ល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩​ ។

បើតាមការទម្លាយក្នុងខ្លឹមសារខាងលើ ជាមួយវីដេអូនោះ ម្ចាស់ Account Facebook ក៏បានបង្ហាញថា មន្រ្តីអាវុធហត្ថម្នាក់នេះ គឺជាកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដែលគេស្គាល់ថា គឺលោកឧត្តមសេនីយ៍ត្រី សាន ប៊ុនថាន។

វីដេអូ៤ឃ្លីបដែលមានរយៈពេលជាង២នាទី ត្រូវបានបង្ហោះ​នៅលើ Account Facebook មានឈ្មោះថា «Marak Meach» នៅល្ងាចថ្ងៃទី២៣ ខែមីនាឆ្នាំ២០១៩​ បានបញ្ជាក់ថា មន្រ្តីអាវុធហត្ថរូបនេះបានវាយ និងដកកាំភ្លើងភ្ជង់ទៅលើ​មិត្តភក្តិរបស់ខ្លួន។ជាមួយគ្នានេះម្ចាស់Account Facebook ក៏បានអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយចាត់ការរឿងនេះផង។

Facebookឈ្មោះ Makara Meach បានបញ្ជាក់យ៉ាង​ដូច្នេះថា «ខ្ញុំបាទសូមគោរព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម ។ នេះជាវិដេអូដែលកូនប្រុសមេប៉េអឹមខេត្ត ក្រចេះ ឈ្មោះ សាន សុខុម (អ.ហ សក្ក័៤) បានដកកាំភ្លើងភ្ជង់គំរាម និងបានវ៉ៃមិត្តភក្តិរបស់ខ្ញុំនៅកន្លែងអ៊ីនធឺណែតមួយនៅក្នុងទីរួមខេត្ត កំពង់ចាម អាស្រ័យដូចដែរបានរៀបរាប់ខាងលើ សូមឯកឧត្តម ប្រើកន្តាប់ដៃដែកបំបែកអាវុធហត្ថម្នាក់នេះផង។ បញ្ជាក់អានេះអាងឪវាធ្វើធំ ដើរវ៉ៃគេច្រើនណាស់»។

ចំពោះវីដេអូមួយនេះ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងប្រាប់អង្គភាពព័ត៌មាន នៅយប់ថ្ងៃទី២៣ថា លោកបានមើលឃើញវីដេអូនេះដែរ ប៉ុន្តែមិនទាន់ដឹងថា តើដំណើរដើមទង នៃករណីនេះផ្តើមចេញដោយរបៀបណានោះទេ ក៏ព្រោះតែរហូតមកដល់ម៉ោងនេះ ជនរងគ្រោះ មិនទាន់បានដាក់ពាក្យបណ្តឹងជាផ្លូវការមកកាន់សមត្ថកិច្ច។ តាមរយៈ comment, មន្រ្តីរបស់លោក ក៏បានប្រាប់ទៅម្ចាស់ Account ជួយប្រាប់ជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅកន្លែងសមត្ថកិច្ចផង។

មន្រ្តីអាវុធហត្ថម្នាក់នៅខេត្តក្រចេះ បានប្រាប់ភ្នាក់ងារព័ត៌មាន​ថា លោក សាន សុខុម ពិតជាកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តពិតមែន តែសម្រាប់តួនាទីវិញហាក់មិនទាន់ច្បាស់ទេ ព្រោះតែបានទៅរស់នៅជាមួយប្រពន្ធនៅខេតកំពង់ចាម យូរៗ មកខេត្តក្រចេះ​ ម្ដង​ ។

នៅក្នុងវីដេអូរយៈជាង២នាទី មន្រ្តីអាវុធហត្ថ សាន សុខុម បានវាយទៅលើគូជម្លោះដោយដៃ និងយកជង្គង់អុកក្បាល រហូតដកកាំភ្លើងភ្ជង់គាំរាមទៀតផង ប៉ុន្តែសម្រាប់ដំណើរដើមទងនៃអំពើហិង្សានេះ អង្គភាពយើងទាក់ទងម្ចាស់​Account Facebook[​ Makara Meach]ដើម្បីសុំការ​ពន្យល់បន្ថែមមិនទាន់បាននៅឡើយទេ​ ៕

ចែករំលែកអត្ថបទ