Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ប្រកបមុខរប​រត់(passapp​ កង់បីឥណ្ឌា)មិនសូវកាក់កបលក់គ្រឿងញៀនបន្ថែមត្រូវប៉ូលិសប៉ុស្តិព្រៃសចាប់វាយខ្នោះ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិព្រៃ​ស​ ចាប់វាយខ្នោះក្រោយពេលឆែកឆេររកឃើញគ្រឿង​ញៀន១កញ្ចប់ធំដែលលាក់ទុកក្នុងហោប៉ាវខោ​ ជិះ passapp​បំរុងយកទៅចែកចាយឱ្យម៉ូយ​ ។
សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពី​វេលាម៉ោង០៨និង៤០នាទីព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០១៩​នៅ​តាមបណ្ដោយផ្លូវបេតុងភូមិប្រការសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ​ ខណះដែលសមត្ថកិច្ចកំពុងល្បាតពួនស្ទាក់​បទល្មើសក្នុងមូលដ្ឋាន។

ជនសង្ស័យមានឈ្មោះ​ កាន​ ម៉ារីន​ អាយុ៣០ឆ្នាំមុខ​របរ​រត់រម៉កកង់បីឥណ្ឌា(passapp)ស្នាក់នៅការដ្ឋានបុរី​ពិភពថ្មី។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន១កញ្ចប់ធំរម៉កកង់បី១គ្រឿងទូរសព្ទ័​ដៃចំនួន៣គ្រឿងខ្សែកនិងខ្សែដៃក្លែងក្លាយចំនួន២ខ្សែរ។
ហើយសមត្ថកិច្ចក៏បាននាំខ្លួនទៅធ្វើការសាកសួបន្តនៅប៉ុស្តិ​នគរបាលរដ្ឋបាលព្រៃសនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថាថ្នាំញៀននេះរូបគេបានទិញមកពី​ជនម្នាក់ទៀតទុកយកមកចែកចាយឱ្យក្រុមជាងសំណង់ក្នុងការដ្ឋានបុរីពិភពថ្មី។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួន​បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

ចែករំលែកអត្ថបទ