Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចខណ្ឌមានជ័យឃត់ជនសង្ស័យម្នាក់រួមនិងថ្នាំញៀន​៤៥កញ្ចាប់តូចធំ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ​ ដឹកនាំដោយលោក​វរសេនីយ៍ទោ ម៉េង​ វិមានតារា​ អធិការនគរបាល​ ខណ្ឌ​មានជ័យ បានឆ្មក់បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួន​ជន​សង្ស័យបានម្នាក់ដែលជាមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនដកហូតថ្នាំញៀន៤៥កញ្ចប់តូចធំ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​០៧យប់​ ថ្ងៃ​ទី​២៤​ខែ​មិនា​ ឆ្នាំ​២០១៩​ នៅចំនុច​តំបន់​មិន​រាបរយ​ ផ្លូវ​៦០​ម៉ែត្រ​ ផ្ទះគ្មានលេខ ភូមិ​ព្រែក​តាគង់​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

លោកវរសេនីយ៍ទោ ម៉េង​ វិមានតារា​ អធិការនគរបាលខណ្ឌមានជ័យបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនកម្លាំង​ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវនិងតាមដានរហូត​ឃាត់ខ្លួនបាន​ម្នាក់នៅចំណុចសំណង់មិនរាបរយវាលខ្សាច​ភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ​ ដកហូតបានថ្នាំញៀនបាន៤៥កញ្ចប់ក្នុងនោះធំ១កញ្ចប់​ ។ បន្ទាប់មកបាននាំខ្លួនយក​ទៅធ្វើការសាកសួរតាមនិតិវិធីច្បាប់។

បច្ចុប្បន្ន​ ជនសង្ស័យ​រួមនិងវត្ថុតាងត្រូវ​ បានសមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ បណ្តោះ​អាសន្ននៅអធិការនគរបាលខណ្ឌមានជ័យ​​ដើម្បី​កសាងសុំនុំរឿង​បញ្ជួនខ្លួនទៅ​តុលាការចាត់ការតាមនីតិវិធី៕

ចែករំលែកអត្ថបទ