រន្ធត់ណាស់ព្រះអើយ! ប្ដីជិះម៉ូតូឌុបប្រពន្ធមកពីលេងផ្ទះមីងត្រូវរថយន្តបើកប៉ះជួលបោកក្បាលនិងថ្នល់ស្លាប់ប្រពន្ធ ប្ដីរបួសស្រាល
ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធមកពីលេងផ្ទះម្ដាយមីងត្រូវរថយន្តក្រឡុកសុីម៉ង់បើកកៀរទាក់ដៃចង្កូតដួលបណ្ដាល ឲ្យស្ត្រីជាប្រពន្ធបោកក្បាលនិងថ្នល់ស្លាប់មួយរំពេច ឯបុរសជាប្ដីរងរបួសស្រាល គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ជា ស្រីលីង ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិជម្ពូវ័ន្ត
Read More