Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

ជនសង្ស័យម្នាក់ត្រូវបាននគរបាលប៉ុស្តិស្ទឹងមានជ័យ៣ឃាត់​ខ្លួនដកហូតថ្នាំញៀនបាន៣កញ្ចប់

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិស្ទឹងមានជ័យ៣ឃាត់ខ្លួនជន​សង្ស័យ​ម្នាក់​ឆែកឆេរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូច
​ ហេតុការណ៍​​នេះ​បានធ្វើ​ឡើង​កាលពីវេលាម៉ោង​៥និង​៣០​នាទី​ ​ទាប់​ភ្លឺ​ ថ្ងៃទី​២១​ខែ​មេសា​ឆ្នាំ​២០១៩​ នៅចំនុច​មុខ​ផ្ទះ​គ្មាន​ លេខ​ ផ្លូវ​ វ៉េងស្រេង​ ភូមិ​ដំណាក់​ធំ២​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

លោក​ ឯម​ ភារី​ នាយប៉ុស្តិនគរបាលស្ទឹងមានជ័យ៣​ បានឲ្យ​ដឹងថា​ ជនសង្ស័យដែល​​ឃាត់ខ្លួន​មានឈ្មោះ​ ពៅ​ ស្រ៊ុន​ ភេទ​ប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​ ជាង​ដែក​ ស្នាក់នៅ​ផ្ទះជួល​ ភូមិ​ដំណាក់ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ ។

លោក​ ឯម​ ភារី​ បានអោយដឹងទៀតថា​ មុន​និង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ ជនសង្ស័យ​ខាង​លើ​នេះ​គឺ​កម្លាំង​សមត្ថកិច្ចប៉ុ​ស្ត៍​នគរបាល​ស្ទឹងមានជ័យ​៣​ ព្រមទាំង​រូប​លោក​ផ្ទាល់​បាន​ដឹក​នាំ​កម្លាំង​ ល្បាត​ក្នុង​មូលដ្ឋាន​ ដើម្បី​ទប់ស្កាត់​បទល្មើស​ និង​ការពារ​សុវត្តិ​ភាព​ ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​ ខណះៈមកដល់​ចំនុច​ខាងលើ​ ក៍ប្រទះ​ឃើញ​ យុវជនសង្ស័យ​ខាង​លើ​ បាន​ដើរ​ តាម​ផ្លូវ​ដោយ​មាន​ការ​គួរ​អោយ​សង្ស័យ​កម្លាំង​សមត្ថកិច្ច​របស់​លោក​ បាន​ឃាត់ខ្លួន​និង​សុំ​ធ្វើ​ការ​ត្រួត​ពិនិត្យឆែកឆេរ​ក​​ឃើញ​ ថ្នាំ​ប្រភេទក្រាម​ ស​ថ្លា​ចំនួន​៣​កញ្ចប់តូច​នៅ​ ក្នុង​ ហោ​ប៉ៅ​ របស់ជនសង្ស័យ​ទើប​នាំខ្លួនយក​ទៅ​ធ្វើការ​សាកសួរ​នៅ​ ប៉ុស្តិ​នគរបាល​តែ​ម្តង​។​ នៅចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បានសារភាពថា​ ថ្នាំ​ញៀន​ទាំង​នេះ​ គឺ​រូប​គេបាន​ទិញ​ ពី​បុរស​ម្នាក់​ទាំង​អស់​ ក្នុង​តំលៃ​៥ម៉ឺនរៀល​ គោលបំណង​យក​ទៅ​ ប្រើប្រាស់​ជា​មួយ​និង​ មិត្ត​ភក្ត័​ ក៍ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែម្តង​ ។

បច្ចុប្បន្ន​ ជនសង្ស័យរួមទាំង​វត្ថុតាំង​ត្រូវបានសមត្ថកិច្ច​កសាងសំណុំរឿង​បញ្ជួនខ្លួនទៅ​អធិការដ្ឋានខណ្ឌ​មានជ័យ​ ដើម្បី​ចាត់ការបន្ត​តាម​និតិវិធី​ ៕