Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! បុរសជាអង្គរក្សម្នាក់ជិះម៉ូតូបុក​បង្គោលភ្លើងស្លាប់​គួរឲ្យសង្វេក

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថា​ ជាអង្គរក្ស​ លោក​ អភិបាល​ ខណ្ឌពោធិសែនជ័យ​ សង្ស័យស្រវឹងស្រាបាន​ជិះម៉ូតូស្កុបពីរមួយគ្រឿងដឹកស្រាបៀHeiNekenចំនួនពីរកេស​នៅខាងមុខបានរេចង្កូងទៅបុកបង្គូលភ្លើងបំភ្លឺផ្លូវកណ្ដាល​ដួលបោកក្បាលនិងបង្គោលភ្លើងស្លាប់គួរឲ្យរន្ធត់
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣​និង៣០​នាទី​ទៀបភ្លឺឈានចូលថ្ងៃទី២០ខែមេសាឆ្នាំ២០១៩​ នៅចំណុចខាងត្បូង បូរីវិមានភ្នំពេញប្រមាណជា១០០ម៉ែត្រ​ តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ។

សពបុរសជនរងគ្រោះមានឈ្មោះ​ ពុធ​ សុជាតិ​ មុខរបអង្គរក្សលោក​ អភិបាលខណ្ឌពោធិសែនជ័យ​ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើត​ហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីរពណ៌សពាក់ស្លាកលេខភ្នំពេញ1HO-8788ដឹកស្រាបៀ​រ​HeiNekenចំនួនពីរកេសនៅខាងមុខម៉ូតូដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩៨ទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវចំកណ្តាលទ្រូងផ្លូវដួលបោកបែក​ក្បាល​ស្លាប់ក្នុងថ្លុមឈាមយ៉ាងអាណោចអាធម៌។​ បើតាមវីដេអូ​ កាមេរ៉ាសុវត្ថភាពបានបង្ហាញថា​ ជនរងគ្រោះពិតជាជិះ​ម៉ូតូរេទៅបុកបង្គោលភ្លើងនិងរបាំងថ្មមែន​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងធ្វើកំណត់ហេតុប្រសពជនរងគ្រោះឲ្យ​សាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

ចែករំលែកអត្ថបទ