Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

ទើបតែបង្ក្រាបហើយថ្មីៗក្ដៅៗស្រាប់តែមាន​ចោរលួចម៉ូតូ​ សមាជិកក្រុមប្រឹក្សាសង្កាត់​ស្ទឹងមាន​ជ័យទី២​ទាំងកណ្ដាលថ្ងៃ! អីក៏សំបូរម្លេះ

ភ្នំពេញ៖​ សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមាន​ជ័យទី២​ ម្នាក់ត្រូវបាន​ចោរលួចយក​ម៉ូតូ​បាត់​ទាំងកណ្ដាលថ្ងៃ​ ខណៈទុកម៉ូតូនៅខាង​មុខផ្ទះ​ ៖​ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើង​​កាល​ពីវេលាម៉ោង១២និង៣០នាទី​រសៀលថ្ងៃទី​១៩​ខែកញ្ញាឆ្នាំ២០១៩​នៅចំណុច​​​ភូមិព្រែក​ទាល់១​ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ​មា​នជ័យ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ​ ជិន​ ធីតា​ ភេទស្រី​ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមាន​ជ័យទី២​ ខណ្ឌមានជ័យ​។
ម៉ូតូដែលចោរលួចទៅ​បាត់នោះម៉ាកHonda Moove​ ពណ៌ស​ ខ្មៅ ស្លាកលេខភ្នំពេញ​ 1CZ-7842​ ។

តាមប្រភពបានឲ្យដឹងថា​ មុនកើតហេតុជនរង​គ្រោះបានទុកម៉ូតូនៅមុខផ្ទះ​ ស្រាប់តែចេញមកបាត់ម៉ូតូតែម្ដង។
បើយោងតាមរូបភាពកាមេរ៉ាសុវត្ថិភាព​ បាន​ឃើញ​ ជនសង្ស័យម្នាក់​ មកធ្វើសកម្មភាព​បណ្ដើរ​ យកម៉ូតូរួចជិះចេញទៅបាត់ដោយ​សុវត្ថិភាព​ បាត់ស្រមោល​ ។

ក្រោយកើតហេតុ​ ភ្លាមៗ​ជនងគ្រោះបានយក​ឯកសារទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរ​បាលស្ទឹងមានជ័យ២​ ដើម្បីឲ្យសមត្ថកិច្ចជួយ​អន្តរាគមន៍​ ស្រាវជ្រាវតាមរកម៉ូតូនិងចាប់ជន​សង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់​ ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅ​មូល​ដ្ឋានសង្កាត់ស្ទឹងមានជ័យ២​ បានឲ្យដឹងថា​ បច្ចុប្បន្ននៅក្នុងសង្កាត់ស្ទឹងមាន​ជ័យ២​ នេះតែងតែមានក្រុមក្មេងទំនើងជាច្រើនបាន​ធ្វើសម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពល​រដ្ឋជាញឹកញាប់​ ។​ ជាក់ស្ដែងកាលពីថ្ងៃទី​១៨ខែកញ្ញាឆ្នាំ២០១៩​ កន្លងទៅកម្លាំងគណៈ​បញ្ជាការឯកភាពខណ្ឌមានជ័យបានបង្ក្រាប​និងចាប់​ខ្លួនក្រុមទំនើងចែកចាយនិងប្រើប្រាស់គ្រឿងញៀនបានចំនួន២៥នាក់​ ក្ដៅៗ​ តែអ្វីដែលគួរខ្លាចទៀតនោះ​ ខណៈសមត្ថកិច្ច​មិន​ទាន់ធ្វើកំណត់ហេតុរឿងមួយនេះរួចរាល់ផង​ស្រាប់តែមានចោរលួចម៉ូតូទៀតទៅ​ហើយ​ ៕

ចែករំលែកអត្ថបទ