Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គីសនី ឆេះធនាគា​ និងហាងpizza​ របួសធ្ងន់ម្ដាយនិងកូនប្រុស

ភ្នំពេញ៖​ ឆ្លងចរន្តអគ្គីសនី​ឆេះធនាគាអេស៊ា ផេស៉ីហ្វិក ហ្វាយ​នែន ភីអិលស៉ី រាលដាល​ ដល់ហាងpizza និងបន្តឆេះ បង្គោលភ្លើងបន្ថែមទៀត​ បណ្ដាលឲ្យស្ត្រីម្នាក់និងក្មេងប្រុសម្នាក់ទៀតរងបួសសន្លប់បាត់ស្មារតី
ហេតុការណ៍គួរឲ្យរន្ធត់នេះបង្កការភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​១និង២០ នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុច ធនាគាអេស៊ា ផេស៉ីហ្វិក ហ្វាយ​នែន ភីអិលស៉ី​និងហាង Domino Pizza ទល់មុខផ្សារ ធីខេ នៅតាមបណ្ដោយផ្លូវលេខ ២៨៩កែងផ្លូវលេខ៥១៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើត​ហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងចេញពីធនាគា អេស៊ា ផេស៉ីហ្វិក ហ្វាយនែន ភីអិលស៉ី រួចរាលដាលដល់ហាងpizza និងបន្តឆេះបង្គោលភ្លើងបន្ថែម​ទៀត។​ នៅក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានចុះជួយអន្តរាគមន៍ភ្លាមៗនិងទាក់ទងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយបាញ់ពន្លត់​។ តែគួរឲ្យរន្ធត់​ ដែលនៅក្នុងករណី​ នោះ​ បង្កការភ្ញាក់ផ្អើលដែលស្ត្រីនិងកូនប្រុសម្នាក់ជាប់នៅ​ក្នុង​ធនាគា​ ដែលជាប្រពន្ធនិងកូនរបស់សន្តិសុខប្រចាំនៅធនាគា ធ្វើអោយសន្លប់បាត់ស្មារតី​ ត្រូវបានកម្លាំងនគរបាលជំនាញជួយសង្គ្រោះបានភ្លាមៗរួចបញ្ជូនតាមរយៈម៉ូតូទៅមន្ទីរពេទ្យតែម្ដង។

សូមបញ្ជាក់ផងដែរ ក្នុងប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គិភ័យ បានមកដល់កន្លែងកើតហេតុចំនួន១៨គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន១២គ្រឿង ក្រុមហ៊ុន OCICចំនួន៥គ្រឿង និងក្រុមហ៊ុន​Cambodia ១គ្រឿង ប្រើប្រាស់បាញ់ពន្លត់អស់រថយន្ត ៨​គ្រឿង។​ ចំណែកធនាគានិងហាងខូចខាតតែគ្រឿងតុបតែងខាងក្រៅនិងម៉ាស៉ីនត្រជាក់បន្តិចបន្តួចប៉ុណ្ណោះមិនបង្កអោយ​ ខូចខាតដល់ខាងក្នុងធនាគានិងហាងឡើយ៕

ចែករំលែកអត្ថបទ