Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

ជនជាតិចិនម្នាក់លោតពីលើអាគារឌាយមិន វ័នកំពស់១៤​ជាន់​ ស្លាប់គួរឲ្យរន្ធត់

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់មិនដឹងថា​ មានវិបត្តិអ្វីនោះទេ​បានលោតពីលើអាគារឌាយមិន វ័ន ដែលមានកំពស់១៤ជាន់ ក្នុងបរិវេន​ មជ្ឈមណ្ឌល​ កោះពេជ្រ បាក់ជើងខាងស្តាំម្ខាង និងបែកក្បាលស្លាប់នៅក្នុងថ្លុមឈាមយ៉ាងអាណោចអាធម៌។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​១១និង៣០នាទីយប់ថ្ងៃទី២១ខែមេសាឆ្នាំ២០១៩​ នៅចំណុចអាគារឌាយមិន វ័ន ក្នុងបរិវេន មជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

ជនរងគ្រោះដែល(ស្លាប់)មិនស្គាល់អត្តសញ្ញាណនោះទេ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ពេលកើតហេតុគេឃើញ​ បុរស​ ជនជាតិចិន​ ​មិនដឹងជាមាន​វិបត្តិអ្វីនោះទេ​ បានលោតពីលើ​អាគារឌាយមិន វ័ន​ ដែល​មាន​កំពស់១៤​ជាន់មកក្រោម​ បណ្ដាលឲ្យបាក់ជើងស្តាំម្ខាងនិងបោកក្បាលនិងឥដ្ឋការ៉ូបែកក្បាលស្លាប់ក្នុងថ្លុមឈាម​ គួរឲ្យសង្វេក​ ។
-ប្រភពដដែរបានបន្តទៀតថាជនរងគ្រោះមិនដឹងជាលោត​ពីអាគារឌាយមិន វ័ននៅជាន់ទីប៉ុន្មាននោះទេព្រោះអាគារឌាយមិន វ័ននោះមានកំពង់រហូតទៅដល់១៤ជាន់ឯណោះ។បន្ទាប់មកអ្នកមើលការខុសត្រូវកន្លែងកើតហេតុខាងលើ បាន​រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យនៅ​និងកន្លែងកើតហេតុ។

ក្រោយពេលកើតហតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅ​សមត្ថកិច្ចជំនាញចុះមកពិនិត្យនិងធ្វើកោសល្យវិច័យរួចដឹកសពយកទៅក្លាសេទុកដើម្បីស្រាវជ្រាវរកសាច់ញាត្តិ​មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕