Friday, September 26, 2025
Latest:

សន្តិសុខ​សង្គម

សន្តិសុខ​សង្គម

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ដកហូតថ្នាំញៀនបាន៦កញ្ចប់

ភ្នំពេញ​៖​ កម្លាំងនគរបាល​ ខណ្ឌដង្កោ​ ឃាត់​ខ្លួន​ជនសង្ស័យប្រុសស្រី៤នាក់ពាក់ព័ន្ធករណី​ ប្រើប្រាស់និងជួញដូរគ្រឿងញៀនខុសច្បាប់ និងដកហូតថ្នាំញៀន៦កញ្ចប់ ហេតុការណ៍ឃាត់ខ្លួនធ្វើឡើងកាលពី​ម៉ោង​២និង៣០ រសៀលថ្ងៃទី១៦ខែតុលាឆ្នាំ ២០១៩ នៅចំណុចផ្លូវលំ​ ភូមិបាគូ សង្កាត់ដង្កោខណ្ឌដង្កោ។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖​ ទី១-ឈ្មោះ មឿង កាណាល់ ភេទប្រុស អាយុ​៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅ​

Read More
សន្តិសុខ​សង្គម

ឃ្លាំងស្តុបសម្ភារះផ្ទះបាយមួយកន្លែងត្រូវអគ្គីភ័យឆាបឆេះបំផ្លាញសម្ភារៈស្ទើទាំងស្រុង

ភ្នំពេញ៖​ អគ្គីភ័យឆាបឆេះឃ្លាំងស្តុបសម្ភារៈ​ផ្ទះបាយ​មួយកន្លែងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច​ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងជួយ​អន្តរាគមន៍បាញ់ពន្លត់។ ហេតុការណ៍គ្រោះអគ្គីភ័យនេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីថ្ងៃទី១៦ខែ​តុលាឆ្នាំ២០១៩​ នៅចំណុចភូមិដើមស្លែង​សង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់ទីតាំងមានឈ្មោះ​ គង់​ រដ្ឋា​ ភេទប្រុសអាយុ៤៣ឆ្នាំមុខ​របរ​ លក់ដូរ​ ស្នាក់នៅភូមិកើតហេតុ​ ។ សមត្ថកិច្ចបន្តថា​ មុនដំបូងប្រជាពលរដ្ឋបាន​ឃើញផ្សែងហ៊ុយចេញពីចំណុចឃ្លាំងកើត​ហេតុ​ ហើយបានបង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ ភ្លាមៗពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ និងបានចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍​បាញ់ពន្លត់ចំនួន៩គ្រឿង​

Read More
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួច ០១នាក់ ទៅតុលាការ!

  នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទហ្ម កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(គាស់ទ្វារឃ្លាំងក្រុមហ៊ុន០១កន្លែង លួចសម្ភារៈ)។ -ឈ្មោះ ម៉ែន បូណា ហៅខ្នា ភេទប្រុស អាយុ ៣៧ឆ្នាំ បានធ្វើសកម្មភាពគាស់ទ្វារឃ្លាំងក្រុមហ៊ុន០១កន្លែង ក្បែរបុរីចំការមន សង្កាត់ទន្លេបាសាក់

Read More
សន្តិសុខ​សង្គម

បុរសអ្នករត់ម៉ូតូឌុបម្នាក់ត្រូវចោរ​សម្លាប់ប្លន់យកម៉ូតូ​ នៅសង្កាត់សាក់សំពៅ

ភ្នំពេញ៖​ ប្រជាពលរដ្ឋប្រទះឃើញសពបុរស​ម្នាក់ដេកស្លាប់សង្ស័យជាករណីប្លន់សម្លាប់យក​ម៉ូតូ​ ៖​ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពី​វេលាម៉ោង៦ព្រឹកថ្ងៃទី១៦ខែ​តុលា​ឆ្នាំ២០១៩​ នៅចំណុចផ្លូវលំ​ដីឡូត៍ ភូមិខ្វិត​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ ។ សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ​ មែត​ ភីម​ ភេទប្រុសអាយុ២៨ឆ្នាំមុខរប​ ជាងឈើ​ ឆ្លៀតរត់ម៉ូតូ​ឌុបបន្ថែម​ មានប្រពន្ធនិងកូន២នាក់ទាំងនៅក្នុងពោះ​ មានស្រុក​កំណើត​ ​ភូមិកន្សោមអក​ ឃុំព្រៃខ្លា​ ស្រុកកោះអណ្ដែត​

Read More
សន្តិសុខ​សង្គម

រថយន្តកុងតឺន័របុកចូលបន្ទប់ពិនិត្យព្យាបាលជំងឺព្រះអាទិត្យសៀកច័ន្ទថនខូចខាតសម្ភារៈមួយចំនួនធំ

ភ្នំពេញ: បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងបោះពួយយ៉ាងលឿនងោកមួយភាំងរេចង្កូតបុកចូល បន្ទប់ពិនិត្យព្យាបាល(យីហោ ពន្លឺព្រះអាទិត្យ សៀក ច័ន្ទថន)យ៉ាងពេញទំហឹងរងការខូចខាតសម្ភារៈជាច្រើនសំណាងល្អមិនមានអ្នករងរបួស។ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៥៤នាទីឈានចូលថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេងក្នុងសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្ត កុងតឺន័រមួយគ្រឿងពណ៍សពាក់ស្លាកលេខ(តាកែវ 3A-0932បើកបរដោយបុរសម្នាក់ក្នុងទិសដៅលិចទៅកើតក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុចកើតហេតុម្ចាស់រថយន្តក៏ងោកមួយភាំងចាប់ហ្វ្រាំងមិនជាប់រេចង្កូតមកខាងស្ដាំដៃជ្រុលបុកចូលបន្ទប់ពិគ្រោះព្យាបាលជំងឺមនុស្សចាស់និងកុមាររងការខូចខាតទ្វារខាងមុខផ្ទះនឹងទូរសម្រាប់ដាក់ថ្នាំពេទ្យរួមទាំងសម្ភារៈមួយចំនួនទៀត។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការវាស់វែងស្ទូចរថយន្តយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។

Read More
សន្តិសុខ​សង្គម

រន្ធត់ណាស់! ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវត្រូវរថយន្តតាកូម៉ា បុកស្លាប់ទាំង៣នាក់

ភ្នំពេញ៖ យុវជន៣នាក់ស្លាប់យ៉ាងអាណោចអាធម៌ ខណៈជិះម៉ូតូនិចមួយគ្រឿងឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្តតាកូម៉ា បុកពេញទំហឹង គាបជាប់ អូសជា ច្រើន ម៉ែត្រ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៣០ នាទីរំលងអាធ្រាត្រចូលថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៩ នៅចំណុច មុខ ការ៉ាស់សាំងptt តាម បណ្តោយផ្លូវជាតិលេខ(៦A )ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ

Read More
សន្តិសុខ​សង្គម

ផ្ទុះធុងអុកសុីសែនឆេះរថយន្តសង្គ្រោះមន្ទីរពេទ្យលោកសង្ឃ​០៣គ្រឿង​និងបុរសម្នាក់​របួសធ្ងន់

ភ្នំពេញ​៖​ យ៉ាងហោចណាស់រថយន្តសង្គ្រោះ​ បន្ទាន់​ របស់មន្ទីរពេទ្យព្រះកុសុមៈ​ (ហៅ)​ លោក​សង្ឃ​ រងការខូចខាតនិងមនុស្សម្នាក់​បានរងរបួស​ធ្ងន់ ​បន្ទាប់ពី​ផ្ទុះធុងអុកសុីសែន​ ឆាបឆេះសន្ធោសន្ធៅ​ ហេតុការណ៍នេះបាន​ បង្ក​ការភ័យខ្លាចដល់​ប្រជាពលរដ្ឋនិងអ្នកជំងឺ​ កាល​ពីវេលាម៉ោង៤​និង​៥០នាទីល្ងាចថ្ងៃទី​១៥​ខែតុលា​ ឆ្នាំ​២០១៩​ នៅ​ចំណុចអគារមន្ទីរពេទ្យលោកសង្ឃ​ តាមបណ្ដោយផ្លូវ១៥០​ ក្រុម៣៦​ ភូមិ១២​សង្កាត់​ទឹកល្អក់២​ ខណ្ទទួលគោក។ បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បានអោយដឹងថា មុនពេលកើតហេតុ

Read More
សន្តិសុខ​សង្គម

ជិះទូកត្នោះទៅបេះផ្កាស្នោ២នាក់ពូក្មួយលិចទូកស្លាប់ទាំង២នាក់គួរឲ្យសង្វេក

ភ្នំពេញ៖​ បុរសម្នាក់នាំក្មួយជិះទូកត្នោតទៅ​បេះផ្កាស្នោ​ អកុសលលិចទូកលង់ស្លាប់ទាំង​២នាក់​ គួរឲ្យអាណោចអធម៌ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង០៨នឹង​០០នាទីព្រឹកថ្ងៃទី ១៥ខែ​តុលាឆ្នាំ២០១៩ នៅចំណុចអូរក្រៅ​ ភូមិកោះដាច់​ សង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វារ ។ សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ​ ចយ សម្ផស្សភេទប្រុសអាយុ ២៥ឆ្នាំមុខរបរកសិករ​ និងទី២ឈ្មោះ​ ដន​ ​រិទ្ធ​ ភេទ​ប្រុសអាយុ៦ឆ្នាំមុខរបរជាសិស្ស

Read More
សន្តិសុខ​សង្គម

លួចម៉ូូតូបានសម្រេចយកមកសំងំដូរគ្រឿងត្រូវប្រជាពលរដ្ឋរាយការណ៍​ប្រាប់សមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូPCX១គ្រឿងបានសម្រេច​រួចជិះយកទៅសំងំដោះដូរគ្រឿង​នៅក្រោយសាលាជម្ពូវន័ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់​ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ ជនសង្ស័យដែល​សមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ សុខ ណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅ​ភូមិជម្ពូវ័ន

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនស្រី្តម្នាក់ករណីឆបោក​ប្រាក់ និងរំលោភលើទំនុកចិត្តតាមដីកា

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់​ជាប់​ ពាក់ព័ន្ធករណីឆបោកប្រាក់ និងរំលោភ​លើទំនុកចិត្តយោងតាមដីកាបញ្ជាឲ្យចូល​ខ្លួន​​របស់ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។​ ហេតុការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩​ ។ ស្ដ្រីដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ហេង សេដ្ឋាលីដា អាយុ២៦ឆ្នាំ មានទីលំនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយឡែក ប្ដីរបស់ស្ដ្រីរូបនេះ

Read More