Monday, May 13, 2024
Latest:
សន្តិសុខ​សង្គម

លួចម៉ូូតូបានសម្រេចយកមកសំងំដូរគ្រឿងត្រូវប្រជាពលរដ្ឋរាយការណ៍​ប្រាប់សមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូPCX១គ្រឿងបានសម្រេច​រួចជិះយកទៅសំងំដោះដូរគ្រឿង​នៅក្រោយសាលាជម្ពូវន័
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចខាងក្រោយសាលាបឋមសិក្សាជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់​ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យដែល​សមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ​ សុខ ណាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករលីសែង ស្នាក់នៅ​ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ​ មានស្រុកកំណើត ខេត្តកំពង់ចាម ។ ចំណែក​ម៉ូតូ ដែលជនសង្ស័យលួចម៉ាក PCX​ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ1FK​-2416 ។

សមត្ថកិច្ចបានឲ្យដឹងថា​ បើតាមសម្តីសារភាព​របស់ជនសង្ស័យ បានប្រាប់ថា កាលពីវេលា​ម៉ោង៤ទាបភ្លឺថ្ងៃទី១៥ខែតុលាឆ្នាំ២០១៩​ ​ខ្លួន​បានលួចម៉ូតូមួយគ្រឿងម៉ាកPCXពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​1FK​-2416នៅតាម​បណ្ដោយ​ មហាវិថីឈ្នះ ឈ្នះ តែមិនច្បាស់ចំណុច ភូមិសង្កាត់ ហើយបានអូសយកមក ដាក់នៅក្នុងបរិវេណសាលារៀនជម្ពូវ័ន ដោះដូរគ្រឿងមួយចំនួន លុះដល់វេលាម៉ោងខាងលើ ក៏ត្រូវនគរបាលទៅដល់ចាប់ខ្លួនតែម្តង ។
សមត្ថកិច្ចបន្តថា​ ការឃាត់ខ្លួនជនសង្ស័យធ្វើ​ឡើងបន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍​មកកម្លាំងសមត្ថកិច្ច​ ខណៈប្រទេះឃើញជន​សង្ស័យ​ មានម៉ូតូយកមកដោះដូរគ្រឿងព្រោះមិនដែលឃើញជនសង្ស័យមានម៉ូតូជិះ​ភ្លាមៗនោះកម្លាំងសមត្ថកិច្ច​បានចុះទៅគ្រាន់​តែក្រឡេកឃើញ ជនសង្ស័យបានរត់គេច ខ្លួនធ្លាក់ទឹកត្រូវកម្លាំងសមត្ថកិច្ចចាប់បានយក​មកសួរនាំនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើ​ការ​សាក​សួរនិងកសាងសំណុំរឿងបញ្ជួន​ទៅ​ អធិការ​នគរបាល​ ខណ្ឌពោធិសែនជ័យដើម្បីចាត់ការតាមនិតិវិធីច្បាប់​ ៕