Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តកុងតឺន័របុកចូលបន្ទប់ពិនិត្យព្យាបាលជំងឺព្រះអាទិត្យសៀកច័ន្ទថនខូចខាតសម្ភារៈមួយចំនួនធំ

ភ្នំពេញ: បុរសម្នាក់បើករថយន្តកុងតឺន័រមួយគ្រឿងបោះពួយយ៉ាងលឿនងោកមួយភាំងរេចង្កូតបុកចូល បន្ទប់ពិនិត្យព្យាបាល(យីហោ ពន្លឺព្រះអាទិត្យ សៀក ច័ន្ទថន)យ៉ាងពេញទំហឹងរងការខូចខាតសម្ភារៈជាច្រើនសំណាងល្អមិនមានអ្នករងរបួស។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៥៤នាទីឈានចូលថ្ងៃទី ១៦ ខែតុលាឆ្នាំ ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេងក្នុងសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញរថយន្ត កុងតឺន័រមួយគ្រឿងពណ៍សពាក់ស្លាកលេខ(តាកែវ 3A-0932បើកបរដោយបុរសម្នាក់ក្នុងទិសដៅលិចទៅកើតក្នុងល្បឿនយ៉ាងលឿនលុះដល់ចំណុចកើតហេតុម្ចាស់រថយន្តក៏ងោកមួយភាំងចាប់ហ្វ្រាំងមិនជាប់រេចង្កូតមកខាងស្ដាំដៃជ្រុលបុកចូលបន្ទប់ពិគ្រោះព្យាបាលជំងឺមនុស្សចាស់និងកុមាររងការខូចខាតទ្វារខាងមុខផ្ទះនឹងទូរសម្រាប់ដាក់ថ្នាំពេទ្យរួមទាំងសម្ភារៈមួយចំនួនទៀត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការវាស់វែងស្ទូចរថយន្តយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។

ចែករំលែកអត្ថបទ