Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ផ្ទុះធុងអុកសុីសែនឆេះរថយន្តសង្គ្រោះមន្ទីរពេទ្យលោកសង្ឃ​០៣គ្រឿង​និងបុរសម្នាក់​របួសធ្ងន់

ភ្នំពេញ​៖​ យ៉ាងហោចណាស់រថយន្តសង្គ្រោះ​ បន្ទាន់​ របស់មន្ទីរពេទ្យព្រះកុសុមៈ​ (ហៅ)​ លោក​សង្ឃ​ រងការខូចខាតនិងមនុស្សម្នាក់​បានរងរបួស​ធ្ងន់ ​បន្ទាប់ពី​ផ្ទុះធុងអុកសុីសែន​ ឆាបឆេះសន្ធោសន្ធៅ​ ហេតុការណ៍នេះបាន​ បង្ក​ការភ័យខ្លាចដល់​ប្រជាពលរដ្ឋនិងអ្នកជំងឺ​ កាល​ពីវេលាម៉ោង៤​និង​៥០នាទីល្ងាចថ្ងៃទី​១៥​ខែតុលា​ ឆ្នាំ​២០១៩​ នៅ​ចំណុចអគារមន្ទីរពេទ្យលោកសង្ឃ​ តាមបណ្ដោយផ្លូវ១៥០​ ក្រុម៣៦​ ភូមិ១២​សង្កាត់​ទឹកល្អក់២​ ខណ្ទទួលគោក។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ​បានអោយដឹងថា មុនពេលកើតហេតុ ក្រុមគ្រួពេទ្យបាន​ ប្តូរបំពង់ហ្គាសអុកស៊ីសែន​រថយន្តសង្គ្រោះបន្ទាន់ដើម្បី​ ដឹកអ្នកជំងឺចេញពីមន្ទីរពេទ្យទៅតាមខេត្ត។
ប្រភពបានបន្តថា​ បន្ទាប់ពីធ្វើការប្តូរហើយ ក្រុមគ្រួពេទ្យក៏ដើរចូលទៅក្នុងមន្ទីរពេទ្យដើម្បីលើកអ្នកជំងឺមកដាក់ក្នុងរថយន្ត តែមិនទាន់បានដាក់អ្នកជំងឺឡើងផង ស្រាប់តែផ្ទុះបំពង់ហ្គាស អុកស៊ីសែន បង្កជាអណ្តាតភ្លើងឆាបឆេះរថយន្តយ៉ាងសន្ធោសន្ធៅ​ ភ្លាមៗ​នោះ​​កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ​ចំនួន២គ្រឿង​មក អន្តរាគមន៍បាញ់ទឹក​ពន្តត់អោយរលត់ទៅវិញទាំងស្រុងនៅវេលា​ម៉ោង០៥និង២០នាទី​ ថ្ងៃដដែល​ ។

សមត្ថកិច្ចបានអោយដឹងថា​ ក្នុងហេតុការ​ណ៍​ផ្ទុះធុងអុកសុីសែន​ បង្កជាអគ្គីភ័យនេះបាន​ធ្វើ​អោយបុរសម្នាក់រងរបួសពេញខ្លួន​ និង​រថយន្តសង្គ្រោះបន្ទាន់ចំនួន៣គ្រឿងរបស់មន្ទីរពេទ្យបានរង​ការខូចខាត​ ៕

ចែករំលែកអត្ថបទ