សន្តិសុខ​សង្គម

ជិះទូកត្នោះទៅបេះផ្កាស្នោ២នាក់ពូក្មួយលិចទូកស្លាប់ទាំង២នាក់គួរឲ្យសង្វេក

ភ្នំពេញ៖​ បុរសម្នាក់នាំក្មួយជិះទូកត្នោតទៅ​បេះផ្កាស្នោ​ អកុសលលិចទូកលង់ស្លាប់ទាំង​២នាក់​ គួរឲ្យអាណោចអធម៌
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង០៨នឹង​០០នាទីព្រឹកថ្ងៃទី ១៥ខែ​តុលាឆ្នាំ២០១៩ នៅចំណុចអូរក្រៅ​ ភូមិកោះដាច់​ សង្កាត់កោះដាច់​ ខណ្ឌជ្រោយចង្វារ ។

សមត្ថកិច្ចឱ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ​ ចយ សម្ផស្សភេទប្រុសអាយុ ២៥ឆ្នាំមុខរបរកសិករ​ និងទី២ឈ្មោះ​ ដន​ ​រិទ្ធ​ ភេទ​ប្រុសអាយុ៦ឆ្នាំមុខរបរជាសិស្ស អ្នកទាំង២​ជាឪពុកមានិងក្មួយ​ រស់នៅក្បែរទីតាំងកើត​ហេតុ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះ​ ឪពុកមានិងក្មួយបាន​នាំគ្នា​ ​ជិះទូកត្នោត​ បំណងទៅបេះផ្កាស្នោនៅរណ្តៅដែលគេជីកដីលក់នៅអូរក្រៅ​ ខាងក្រោយផ្ទះ ប៉ុន្តែដោយសារទឹកជ្រៅ​ មិនទាន់បានបេះផងក៏ស្រាប់តែក្រឡាប់ទូកលិច​បណ្ដាលឲ្យលង់ស្លាប់ទាំង ២នាក់យ៉ាងអាណោចអធម ។
ប្រភពបន្តថា​ ភ្លាមៗអ្នកភូមិ​ ក៏នាំគ្នាទៅជួយ​ស្រង់ដើម្បី​ សង្គ្រោះប៉ុន្តែ​ ជាអកុសល​ជនរងគ្រោះទាំង២នាក់បានដាច់ខ្យល់ស្លាប់បាត់​ទៅ​ហើយ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានទៅ​ពិនិត្យនិងធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថាជនរងគ្រោះទាំង២នាក់ពិតជាស្លាប់ដោយ​សារលង់ទឹកពិតប្រាកដមែន ហើយបានធ្វើកំណត់ហេតុប្រគល់សពទៅឲ្យក្រុមគ្រួសារ​យកធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ