Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនស្រី្តម្នាក់ករណីឆបោក​ប្រាក់ និងរំលោភលើទំនុកចិត្តតាមដីកា

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់​ជាប់​ ពាក់ព័ន្ធករណីឆបោកប្រាក់ និងរំលោភ​លើទំនុកចិត្តយោងតាមដីកាបញ្ជាឲ្យចូល​ខ្លួន​​របស់ លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។​
ហេតុការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩​ ។

ស្ដ្រីដែលសមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ហេង សេដ្ឋាលីដា អាយុ២៦ឆ្នាំ មានទីលំនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ដោយឡែក ប្ដីរបស់ស្ដ្រីរូបនេះ ឈ្មោះ អ៊ាង ម៉េងយូ ក៏ត្រូវតុលាការចេញដីកាបញ្ជាឲ្យចូលខ្លួនផងដែរ។

បើតាមលោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត ជនរងគ្រោះបានរៀបរាប់ថា ឈ្មោះ ហេង សេដ្ឋាលីដា និងប្ដីឈ្មោះ អ៊ាង ម៉េងយូ បានខ្ចីលុយរបស់ខ្លួនជាង៧ម៉ឺនដុល្លារ​ លុះដល់​ថ្ងៃកំណត់ត្រូវសងបែរជាគេចវេស ទើបជនរងគ្រោះដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចជំនាញតែម្ដង។

នៅពេលនេះស្ដ្រីខាងលើ ត្រូវបានកម្លាំង​នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅតុលាការដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ចែករំលែកអត្ថបទ