Wednesday, October 28, 2026
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន២នាក់ ក្នុង​ចំណោម ៥នាក់ ពាក់ព័ន្ធករណីប្រើហិង្សា កំហែងយកគំរាមសម្លាប់ និងប្លន់ ជនជាតិចិនដូចគ្នា

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​បឹងព្រលឹត កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ២នាក់ ក្នុងចំណោម ៥នាក់ ពាក់ព័ន្ធករណី ប្រើហិង្សា កំហែងយក គំរាមសម្លាប់ និងប្លន់ ជនជាតិចិនដូចគ្នា។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ Hong Leang ភេទប្រុស ជន​ជាតិចិន និងទី២ឈ្មោះ Mr Pan ភេទប្រុស ជនជាតិចិន។ចំណែកជនរងគ្រោះមានឈ្មោះ ZHOU CHAOJAIANG ភេទប្រុស ជនជាតិចិន។

គួររម្លឹកថា កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ កន្លងទៅ ក្រុមជនសង្ស័យមានគ្នា ៥នាក់បាន​យកកាំបិតទៅគំរាម និងវាយតប់លើជនរង​គ្រោះ ដើម្បីកំហែងយកប្រាក់ និងសម្ភារជា​ច្រើនទៀត រួមទាំងបង្ខំឲ្យចុះហត្ថលេខាលើ​កិច្ចសន្យាប្រគល់សណ្ឋាគារ សៅអាស៊ី វីយូ ឲ្យពួកគេ។

ករណីនេះកើតហេតុនៅចំណុចសណ្ឋាគារ សៅអាស៊ី វីយូ ស្ថិតនៅផ្ទះលេខ៥៣ផ្លូវ​លេខ​១១៣សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

បច្ចុប្បន្ន សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបឹងព្រលឹត កំពុងសាកសួរជនរងគ្រោះ និងជនសង្ស័យ ដើម្បីធ្វើកំណត់ហេតុបញ្ជូនទៅថ្នាក់លើ​ចាត់​ការបន្តតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ