Saturday, November 15, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

ឃ្លាំងស្តុបថ្នាំលាបសក់​ នៅខណ្ឌពោធិសែនជ័យ​ ត្រូវអគ្គីភ័យឆាបឆេះ

ភ្នំពេញ​ ៖​ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុបថ្នាំ​លាបសក់មួយកន្លែង​ យ៉ាងសន្ធោសន្ធៅ បង្ក​ការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង១២​និង៤០​នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៥ ខែធ្នូ​ឆ្នាំ២០២០​ ស្ថិតនៅភូមិគោកចំបក់សង្កាត់ ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុ​បានឲ្យដឹងថា​ ឃ្លាំងខាងលេីថៅកែជាជនជាតិចិន​ ដោយផ្ទុកថ្នាំលាបសក់​ ហើយ​មុនពេលកេីតហេតុ​ ម្ចាស់បានចាក់សោរចោលដោយទៅសម្រាកផ្ទះផ្សេង​ លុះមក​ដល់វេលាកេីត ហេតុស្រាប់តែប្រជាពលរដ្ឋលឺសម្លេងផ្ទុះនៅខាងក្នុងក៏ចេញមកមេីលឃេីញភ្លេីងកំពុងឆេះយ៉ាងសន្ធោសន្ធៅទេីប​បង្កការភ្ញាក់ផ្អេីលនិង បានរាយការណ៍ទៅ​សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់​ទៅ​វិញជាស្ថាពរនៅវេលា ម៉ោង១និង៤០នាទី​ថ្ងៃខែឆ្នាំដដែល។

Read More
សន្តិសុខ​សង្គម

មនុស្សស្រីធំៗ៣នាក់ បានយកខ្សែជ័រចងដៃចងជើង និងយកស្កុតបិទមាត់ ក្មេងស្រីអាយុ៥ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ !

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយមនុស្សស្រីធំៗ៣នាក់ បានយកខ្សែជ័រ ចងដៃ ចងជើង និងយកស្កុតបិទមាត់ ក្មេងស្រីអាយុ៥ឆ្នាំ នៅចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម្តាយក្មេងស្រីរងគ្រោះ គឺ លោកស្រី អ៊ន ស៊ីណាត នៅថ្ងៃទី១៤

Read More
សន្តិសុខ​សង្គម

សំណង់រឹងមាំបំពានលើដីអណ្តូងមាសប្រជាពលរដ្ឋស្ទុះការតវ៉ាដូចគោលោតនិងឱ្យវ៉ៃចោល

ខេត្តកំពត ៖ អណ្ដូង​មាស​ដុះ​នៅ​ភ្នំ​លក គេ​ធ្វើ​សំណង់​រំលោភ​យក តែ​អាជ្ញាធរ​សន្យា​រយៈពេល​40​ថ្ងៃ​ឱ្យ​រុះរើ​ដោយ​ខ្លួនឯង​វិញ ហើយ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​នៅ​ភូមិ​លក ឃុំ​ឬ​ស្សី ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ក៏​បាន​លើកគ្នា​ជា​ច្រើន​ដង​មក​ហើយ​មក​កាន់​អណ្ដូង​លក​នៅ​ជាប់ជើង​ភ្នំ​លក ឃុំ​ឬ​ស្សី ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​នេះ​។ ពលរដ្ឋ​លើកគ្នា​មក​កាន់​អណ្ដូង​មាស​ដុះ​នៅ​ជើងភ្នំ​លក​នេះ​ទាមទារ​ឱ្យ​អាជ្ញាធរ​រុះរើ​សំណង់​ដែល​ធ្វើ​រំលោភ​យក​ដី​អណ្ដូង​មាស ដែល​មាន​តាំងពី​យូរយារ​ណាស់​មក​ហើយ ។ ចំណែកឯ​ពលរដ្ឋ​ផ្សេង​ទៀត​ក៏​មានការ​សំណួ​ម​ពរ​អោយ​រក្សារ​អណ្ដូង​នេះ ទុក​ទឹក​ប្រើ​រួម​មិន​ចង់​អោយ​មានការ​ធ្វើ​ផ្ទះ​នៅ​ជិត​អណ្ដូង​នោះ​ឡើយ ព្រោះ​ត្រូវ​យក​ទឹក​ប្រើប្រាស់​រួម​គ្នា តកូនតចៅ​។

Read More
ព័ត៌មាន​ទាន់​ហេតុការណ៍

ធ្លាប់តែបង្ហោះរូបភាពល្អូកល្អើនផ្អែមល្ហែម តែពេលនេះភរិយាលោកឧកញ៉ា ដួង ឆាយ ប្រកាសជាផ្លូវការ ថាបានលែងលះជាមួយលោក ឧកញ៉ាដួងឆាយហើយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ នេះ ភរិយារបស់លោក ឧកញ៉ាដួងឆាយ បានប្រកាសជាសាធារណថា បានលែងលះជាមួយឧកញ៉ាដួងឆាយជាផ្លូវការហើយ ! បើយោងតាមហ្វេសបុកផ្ទាល់ខ្លួនរបស់ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះខ្លឹមសារថា សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ

Read More
សន្តិសុខ​សង្គម

រថយន្តក្រុមហ៊ុនវីរៈប៊ុនថា​ បើកលឿនបែក​កង់រេចង្កូតបុក​រនាំងដែកព្រលាន យន្តហោះពោធិ៍ចិនតុង​ ក្រឡាប់រងការខូចខាត យ៉ាង​ដំណំ

ភ្នំពេញ៖​ រថយន្តកូរ៉េ ៤តោនកន្លះដឹកបញ្ញើគ្រប់ខេត្តក្រុងរបស់ក្រុមហ៊ុនវីរៈ ប៊ុនថាំ បាន​បើកបែកកង់រេចង្កូតបុករនាំងដែកព្រលាន យន្តហោះពោធិ៍ចិនតុងក្រឡាប់ផ្ងាជើងខូច​ខាតយ៉ាងដំណំ ហេតុការណ៍នេះកើតឡើងកាលពីវេលា​ម៉ោង ៥ព្រឹកទី ១៣ខែធ្នូឆ្នាំ ២០២០នៅ​ចំណុចផ្លូវសហព័ន្ធរុស្សីក្នុងភូមិព្រៃជីសាក់ សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។ បើតាមសាក្សីដែលឃើញហេតុការណ៍បាន ប្រាប់ឲ្យដឹងថាដំបូងឡើយគេឃើញរថយន្តកូរ៉េរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ ពណ៌ស ពាក់​ស្លាកលេខ ភ្នំពេញ3E-6539បើកបរដោយបុរសម្នាក់បាន

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌទួលគោក​ ចាប់ឃាត់ខ្លួនជន​សង្ស័យម្នាក់ជាក់ស្ដែងពីបទលួចម៉ូតូ

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​នគរបាលប៉ុស្តិ​ បឹងសាឡាង នៃអធិការនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជាក់​ស្ដែងពីបទលួច (ម៉ូតូម៉ាក Zoomer X ០១គ្រឿង) កាលពីវេលា​ម៉ោងប្រហែល​១៣​និង០០នាទី​ ថ្ងៃទី១២ខែធ្នូ​ឆ្នាំ២០២០​ ប្រព្រឹត្តនៅ​ចំណុចមុខផ្ទះជួល​លេខ​១០៣Zផ្លូវលេខ​២៥១ ក្រុមទី៤៩ ភូមិ១៤ សង្កាត់​ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់ខ្លួនមាន​ឈ្មោះ ថន

Read More
សន្តិសុខ​សង្គម

ឃាត់ខ្លួនជនយុវជនម្នាក់ ជាជនសង្ស័យពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន!

ខេត្តកណ្តាល៖ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកោះធំ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល នឹងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០១នាក់

Read More
សន្តិសុខ​សង្គម

ប្រទះឃើញសាកសពបុរសម្នាក់ក្នុងវ៉ាលី បោះចោលក្នុងគំនរសម្រាម សង្ស័យជាករណីឃាតកម្ម

ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅទីលានចាក់សម្រាម បានប្រទះឃើញសព បុរសម្នាក់ ត្រូវគេសម្លាប់ ញាត់ចូលវ៉ាលី បោះចោលក្នុងគំនរសម្រាម នៅទីតាំងចាក់សំរាម ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ប្រភពព័ត៌មានបឋម ពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ប្រជាពលរដ្ឋ នៅទីលានចាក់ សម្រាម បានធ្វើការដូចសព្វដង

Read More
សន្តិសុខ​សង្គម

កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើដែលដឹកតាមម៉ូតូត្រៀមឆ្លងដែនទៅប្រទេសវៀតណាមតាមចំណុចភូមិ.ភិ ក្នុងឃុំសេសាន

ខេត្តរតនគិរី៖ សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើដែលឈ្មួញឈើកំពុងដឹកជញ្ជូនត្រៀមលួចឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់ ហេតុការបង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង២.៥៩នាទី ថ្ងៃទី១០ ធ្នូ ២០២០ ម្សិលមិញនេះស្ថិតនៅចំណុចភូមិ.ភិ លើ ឃុំសេសាន ស្រុកអូរយ៉ាដាវ ។ តាមសមត្ថកិច្ចនៅកន្លែងទីតាំងបង្ក្រាបបានអោយដឹងថា ប្រភពឈើដែលបង្ក្រាបខាងលើនេះ គឺគេបានដឹកជញ្ជូនចេញពីព្រៃសហគមន៍ភូមិប៉ាដល់ ខណះពេលពេលនោះក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋក៏ខាងសមត្ថកិច្ចមកស្ទាក់ចាប់បាននៅចំណុចភូមិ.ភិ លើ ចំណុចខាងលើនេះតែម្តង។

Read More
សន្តិសុខ​សង្គម

ជើងខ្លាំងពូកែខាងប្រើវោហាស័ព្ទដៀមដាមត្រូវបានតុលាការចេញដីកាឱ្យឃុំខ្លួន

ភ្នំពេញ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ក្រសួងកសិកម្មទាក់ទងនឹងការជេរប្រមាថជាសាធារណៈ និងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ បានធ្វើការស្រាវជ្រាវ រហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០

Read More