Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌទួលគោក​ ចាប់ឃាត់ខ្លួនជន​សង្ស័យម្នាក់ជាក់ស្ដែងពីបទលួចម៉ូតូ

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ត្រូវបានកម្លាំង​នគរបាលប៉ុស្តិ​ បឹងសាឡាង នៃអធិការនគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជាក់​ស្ដែងពីបទលួច (ម៉ូតូម៉ាក Zoomer X ០១គ្រឿង) កាលពីវេលា​ម៉ោងប្រហែល​១៣​និង០០នាទី​ ថ្ងៃទី១២ខែធ្នូ​ឆ្នាំ២០២០​ ប្រព្រឹត្តនៅ​ចំណុចមុខផ្ទះជួល​លេខ​១០៣Zផ្លូវលេខ​២៥១ ក្រុមទី៤៩ ភូមិ១៤ សង្កាត់​ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ឃាត់ខ្លួនមាន​ឈ្មោះ ថន មករា ហៅ មករា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានទីកន្លែងកំណើត ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
វត្ថុតាងចាប់យកមាន​ ៖​ ដង្កាប់ដងដែកមួយ (ជារបស់ជនសង្ស័យ) និងម៉ូតូ០១គ្រឿងម៉ាក Honda Zoomer X ស៊េរី 2018 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HV-6448 ដែល​មានលេខតួ និងលេខម៉ាស៊ីន: 5045968 (ជារបស់ជនរងគ្រោះដែលជនសង្ស័យលួច) និងបានប្រគល់ជូនជនរងគ្រោះវិញ តាមការ​ស្នើសុំ ។
ជនរងគ្រោះមានឈ្មោះ ហែម មុន្នីចំរើន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួលលេខ១០៣Z ផ្លូវ​២៥១ ក្រុមទី៤៩ ភូមិ១៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែកអត្ថបទ