Sunday, April 28, 2024
Latest:
ព័ត៌មាន​ទាន់​ហេតុការណ៍

ធ្លាប់តែបង្ហោះរូបភាពល្អូកល្អើនផ្អែមល្ហែម តែពេលនេះភរិយាលោកឧកញ៉ា ដួង ឆាយ ប្រកាសជាផ្លូវការ ថាបានលែងលះជាមួយលោក ឧកញ៉ាដួងឆាយហើយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ នេះ ភរិយារបស់លោក ឧកញ៉ាដួងឆាយ បានប្រកាសជាសាធារណថា បានលែងលះជាមួយឧកញ៉ាដួងឆាយជាផ្លូវការហើយ ! បើយោងតាមហ្វេសបុកផ្ទាល់ខ្លួនរបស់ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះខ្លឹមសារថា សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយអញ្ចឹងចាប់ពីពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហើយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំតទៀតទេសូមអរគុណ 13.12.2020 Deth Malin។ សូមបញ្ជាក់ថា ក្រោយពីដំណឹងនេះបានដឹងលឺភ្លាមៗអ្នកលែងបណ្តាញសង្គមហ្វេសបុកមួយចំនួនមានការស្រឡាំងកាំងជាខ្លាំង ព្រោះនៅសុខៗមានរឿងនេះកើតឡើងភ្លាមៗ ដោយមិនបានដឹងពីមូលច្បាស់លាស់ ព្រោះកន្លងទៅគេតែងតែបានឃើញគ្រួសាររបស់លោកឧកញ៉ាដួងឆាយ តែងមានសុភមង្គល ភាពល្អូកល្អើននឹងគ្នាជាហូរហែរ។

តែទោះបីជាយ៉ាងណា បើតាមហ្វេសបុករបស់លោក ឧកញ៉ាដួងឆាយវិញ នៅថ្ងៃទី ១២ ខែឆ្នូ ម្សិលមិញ បានបង្ហោះសារគួរអោយចាប់អារម្មណ៍ផងដែរ ដោយមានខ្លឹមសារថា មាននឹកខ្ញុំខ្លះទេពូមីងបងប្អូនទាំងអស់គ្នា? រីករាយថ្ងៃចុងសប្តាហ៍ ស្ទូចត្រីលេងជាមួយខ្ញុំណា។#ជីវិតនៅកោះ #ស្ងប់ស្ងាត់មួយរយៈ #ជៀងឆ្ងាយពីកូវិត-19៕

ចែករំលែកអត្ថបទ