Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

មនុស្សស្រីធំៗ៣នាក់ បានយកខ្សែជ័រចងដៃចងជើង និងយកស្កុតបិទមាត់ ក្មេងស្រីអាយុ៥ឆ្នាំ នៅខណ្ឌពោធិ៍សែនជ័យ !

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយមនុស្សស្រីធំៗ៣នាក់ បានយកខ្សែជ័រ ចងដៃ ចងជើង និងយកស្កុតបិទមាត់ ក្មេងស្រីអាយុ៥ឆ្នាំ នៅចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម្តាយក្មេងស្រីរងគ្រោះ គឺ លោកស្រី អ៊ន ស៊ីណាត នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះ ថា ពេលនេះ លោកស្រី បានដាក់ពាក្យបណ្តឹងរួចរាល់ហើយ ហើយសង្ឃឹមថា សមត្ថកិច្ច និង តុលាការ នឹងរកយុត្តិធម៌ជូនលោកស្រី ។

លោកស្រី បន្តថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោងប្រហែល២២៖៣០នាទី កូនស្រីដែលទើបមានអាយុ៥ឆ្នាំ បានលេងនៅមុខផ្ទះហើយបានឃើញក្មេងស្រី២នាក់ អាយុ១៤ឆ្នាំ និង ម្នាក់ទៀតអាយុ១៨ឆ្នាំ បានចងខ្សែជ័រ ចងដៃ ចងជើង និង យកស្កុតបិទមាត់ និង អោយហិតធុងសំរាម រួចស្តោះទឹកមាត់ ព្រមទាំងគំរាមមិនអោយប្រាប់អ្នកណា នោះទេ ។

សមត្ថកិច្ច អះអាងថា មនុស្សធំៗទាំង៣នាក់ នេះ គឺ មានមុខរបរជាងអ៊ុតសក់ ស្នាក់នៅក្នុងភូមិកើតហេតុ ដែលមានផ្ទះទល់មុខគ្នាជាមួយជនរងគ្រោះតែម្ដង ៕

ចែករំលែកអត្ថបទ