Tuesday, May 14, 2024
Latest:
សន្តិសុខ​សង្គម

ឃ្លាំងស្តុបថ្នាំលាបសក់​ នៅខណ្ឌពោធិសែនជ័យ​ ត្រូវអគ្គីភ័យឆាបឆេះ

ភ្នំពេញ​ ៖​ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុបថ្នាំ​លាបសក់មួយកន្លែង​ យ៉ាងសន្ធោសន្ធៅ បង្ក​ការភ្ញាក់ផ្អេីលកាលពីវេលា​ម៉ោង១២​និង៤០​នាទីរំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៥ ខែធ្នូ​ឆ្នាំ២០២០​ ស្ថិតនៅភូមិគោកចំបក់សង្កាត់ ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ​។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើត​ហេតុ​បានឲ្យដឹងថា​ ឃ្លាំងខាងលេីថៅកែជាជនជាតិចិន​ ដោយផ្ទុកថ្នាំលាបសក់​ ហើយ​មុនពេលកេីតហេតុ​ ម្ចាស់បានចាក់សោរចោលដោយទៅសម្រាកផ្ទះផ្សេង​ លុះមក​ដល់វេលាកេីត ហេតុស្រាប់តែប្រជាពលរដ្ឋលឺសម្លេងផ្ទុះនៅខាងក្នុងក៏ចេញមកមេីលឃេីញភ្លេីងកំពុងឆេះយ៉ាងសន្ធោសន្ធៅទេីប​បង្កការភ្ញាក់ផ្អេីលនិង បានរាយការណ៍ទៅ​សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍បាញ់ពន្លត់ឲ្យរលត់​ទៅ​វិញជាស្ថាពរនៅវេលា ម៉ោង១និង៤០នាទី​ថ្ងៃខែឆ្នាំដដែល។

ជុំវិញករណីអគ្គីភ័យនេះសមត្ថកិច្ចបានសន្និដ្ឋានជំហ៊ានដំបូង​ថា​ មូលហេតុ បណ្តាល​មកពីឆ្លងចរន្តអគ្គិសនី​ ទេីបឆាបឆេះបែបនេះ​ សំណាងមិនមានមនុស្សរងរបួស​ ដោយឆេះតែសម្ភារ:ខាងក្នុងអស់មួយចំនួនធំ៕