Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើដែលដឹកតាមម៉ូតូត្រៀមឆ្លងដែនទៅប្រទេសវៀតណាមតាមចំណុចភូមិ.ភិ ក្នុងឃុំសេសាន

ខេត្តរតនគិរី៖ សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសព្រៃឈើដែលឈ្មួញឈើកំពុងដឹកជញ្ជូនត្រៀមលួចឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់ ហេតុការបង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង២.៥៩នាទី ថ្ងៃទី១០ ធ្នូ ២០២០ ម្សិលមិញនេះស្ថិតនៅចំណុចភូមិ.ភិ លើ ឃុំសេសាន ស្រុកអូរយ៉ាដាវ ។

តាមសមត្ថកិច្ចនៅកន្លែងទីតាំងបង្ក្រាបបានអោយដឹងថា ប្រភពឈើដែលបង្ក្រាបខាងលើនេះ គឺគេបានដឹកជញ្ជូនចេញពីព្រៃសហគមន៍ភូមិប៉ាដល់ ខណះពេលពេលនោះក្រោយពីទទួលបានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋក៏ខាងសមត្ថកិច្ចមកស្ទាក់ចាប់បាននៅចំណុចភូមិ.ភិ លើ ចំណុចខាងលើនេះតែម្តង។

សមត្ថកិច្ចបានអោយដឹងទៀតថា វត្ថុតាងដែលរឹបអូសបានឈើប្រភេទស្រឡៅចំនួន២០ កំណាត់ មុខកាត់២៥,៣០ឃ្លុំ ប្រវែង២.២ម៉ែត្រ និងម៉ូតូកែឆ្នៃដឹកជញ្ជូនឈើនួន ១គ្រឿង ។

ពាក់ព័ន្ធករណីដែលកម្លាំងចុះបង្ក្រាបខាងលើនេះកម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ និងមន្ត្រីបរិស្ថានបានបញ្ជាក់ថា ខណៈពេលចុះបង្ក្រាបម៉ូតូដឹកបទល្មើសព្រៃឈើខាងលើក្រុមឈ្មួញឈើទាំងនោះបានទំលាក់ឈើចេញពីម៉ូតូហើយបានរត់គេចខ្លួនបាត់អស់បន្សល់ទុកត្រឹមតែម៉ូតូចំនួន ១គ្រឿង តែប៉ុណ្ណោះ។

ជុំវិញការបង្ក្រាបឈើខុសច្បាប់ខាងលើនេះលោក សូលីត សំភូ ប្រធានក្រុមបរិស្ថានស្រុកអូរយ៉ាដាវបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១១ ធ្នូ នេះលោកនិងទៅទទួលរបាយការណ៍ពីសមត្ថកិច្ចចម្រុះដែលធ្វើកាបង្ក្រាបឈើខាងលើនេះ លោកថាហើយលោកក៏សុំផ្ញើឈើដែលបង្ក្រាបបានទាំងនោះនៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំណុចភូមិ.ភិ លើ ក្នុងឃុំសេសានខាងលើនេះ៕

ចែករំលែកអត្ថបទ