ឆក់ការបូបជនជាតិចិនបានលុយ៣មុឺនដុល្លាតែរត់មិនរួចត្រូវសមត្ថកិច្ចក្របួចជាប់
ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបលុយពីស្ត្រីជនជាតិចិនម្នាក់បានសម្រេច ហេីយព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវបានកម្លាំងអន្តរាគមន៍ល្បាតឃេីញដេញតាមចាប់បានភ្លាមៗ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៩ ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវហសព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។ ជនសង្ស័យទាំង២នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានទី១=មានឈ្មោះ លឹម លាងហេង ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រកដរស់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ និងទី២=មានឈ្មោះ ជាង សី ភេទប្រុសអាយុ១៥ឆ្នាំស្នាក់នៅក្បែរសាលាគោកបញ្ជាន់ ភូមិចោមចៅទី២
Read More