Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

ពិតជាសាហាវ​ និងគួរឲ្យន្ធត់!! ចាក់សម្លាប់ប្រពន្ធរួចចង.ក​ស្លាប់ខ្លួនឯងតាម​ក្រោយ

ភ្នំពេញ ៖ បុរសម្នាក់ព្រោះតែភ្លើងប្រចណ្ឌ​ រោលរាល​ ដាច់ចិត្ត​ លើកដៃយកកាំបិត​ អា.ក​ ស្លាប់ប្រពន្ធ​ និងចង.កសម្លាប់​ខ្លួនឯងតាមក្រោយ​ ទុក្ខឲ្យកូនស្រីអាយុ៣ឆ្នាំម្នាក់កំព្រាគ្មាន​ឪពុកម្ដាយទាំងមិនទាន់ដឹងក្ដី​
ហេតុការណ៍គួរឲ្យរន្ធត់នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកើត​ឡើងកាលពីវេលាម៉ោងប្រហែល​០៨​យប់​ ថ្ងៃ​ទី​៩​ខែ​មេសា​ឆ្នាំ​២០១៩​នៅផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​តាឡី​សង្កាត់​​ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ ។

​សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះ​ជាប្តី​ មានឈ្មោះ​ លឹម​ គីមតូ​ ភេទប្រុស​ អាយុ​ ៣៤​ មុខរបរ​ បុគ្គលិក​ ក្រុម​ហ៊ុន​ លក់​ម្រុំ​ ស្នាក់​នៅផ្ទះ​ គ្មានលេខ​ ផ្លូវ​លំ​ ភូមិ​ តាឡី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ មាន​ស្រុក​កំណើត​ ភូមិ​សេដ្ឋកិច្ច​ ឃុំ​ឈានមុខ​ ស្រុក​ត្បែងមាន​ជ័យ​ ខេត្ត​ព្រះ​វិហារ​ ។ ចំណែកសពជន​រងគ្រោះ​ជាប្រពន្ធ​ មានឈ្មោះ​ ផល​ ហ្គិច​ស៊ិវ​ ២៦ឆ្នាំ​ មុខរប​រ​ បុគ្គលិគ​ ធានាគារ​ ABA មាន​ស្រុក​កំណើត​ ភូមិ​តាប៊ឹម​ ឃុំ​ទឹក​វិល​ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ មានកូន​ស្រី​ម្នាក់​អាយុ​៣​ឆ្នាំ​ ស្នាក់នៅ​ ជាមួយ​យាយ​ ។

បើតាម​សម្តី​បង​ប្រុសបង្កើត​​របស់​ ជនរងគ្រោះ​ ខាង​ស្រី​ ឈ្មោះ​ ផល​ សុងណាត​ បានឲ្យ​ដឹងថា​ មុនពេល​ រូប​គាត់​បានចេញ​ ពី​ធ្វើការ​ត្រលប់​មកវិញ​លុះ​ពេល​មកដល់​ផ្ទះ​ រូប​គាត់​បាន​ចាក់​សោរ​ ចូល​ទៅក្នុង​ផ្ទះ​ ក៍ស្រាប់តែ​ប្រទះ​ឃើញ​ ប្អូន​ស្រី​ របស់ខ្លួនបាន​ស្លាប់​ក្នុង​ថ្លុកឈាម​បាត់​ទៅ​ហើយ​ ពេល​ឃើញ​ហេតុការណ៍​បែបនេះ​ រូប​គាត់​បាន​រត់​ចេញ​មកក្រៅ​ ស្រែកឆោឡោហៅអ្នក​ជិតខាង​មកជួយមើល​ ​ពេល​នោះអ្នក​ជិតខាង​ម្នាក់​រត់​ទៅ​មើល​ ខាង​ក្រោយ​ផ្ទះ​ ក៍​ស្រាប់​តែ​ប្រទះឃើញ​ បុរស​ជាប្តី​ស្ត្រីរងគ្រោះបាន​ចងក​សម្លាប់​ខ្លួនថែមទៀត​ បន្ទាប់មកគាត់បាន​រាយ​ការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ អោយ​ចុះ​ទៅ​ពិនិត្យមើល​កន្លែង​កើតហេតុ​ ព្រមទាំង​ទំនាក់ទំនង​ទៅជំនាញ​កោសល្យវិច័យ​រាជធានីភ្នំពេញ​ អោយ​ចុះ​ទៅ​ពិនិត្យ​សព​ផងដែរ​ ។
​-បើតាម​ការ​រៀប​រាប់​ របស់​បង​ប្អូន​ ជនរងគ្រោះ​ ខាង​ស្រី​បាន​ អោយដឹងបន្ថែមទៀត​ថា​ ប្តី​ប្រពន្ធ​ទាំង​ពីរនាក់​នេះ​ គឺ​រស់នៅ​មិន​ចុះ​សំរុង​ តែងតែឈ្លោះ​ប្រកែកគ្នា​ រយៈពេល​៣ខែ​មក​ហើយ​ មូលហេតុ​ ដោយ​សាតែ​បុរស​ជា​ប្តី​(ប្រចណ្ឌ​ប្រពន្ធ​)​ ។

​ក្រោយ​ពេលកើតហេតុ​ សមត្ថកិច្ចជំនាញបានធ្វើកោសល្យ​វិច្ឆ័យ​ រួចបានបញ្ជាក់ថាសពជនរងគ្រោះ​ជាប្រពន្ធ​ពិតជាប្ដីអា.កសម្លាប់មែនហើយបុរសជាប្ដីរត់ទៅចង.កខ្លួនឯងដើម្បី​សម្លាប់ខ្លួនពិតមែន​។ បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុ​ប្រគល់សពស្ត្រីរងគ្រោះឲ្យបងប្អូន​យក​ទៅ​ធ្វើ​បុណ្យ​តាមប្រពៃណីនៅ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ ។ ចំណែក​សពជន​រងគ្រោះ​ ជាប្តី​ ត្រូវ​បាន​សាច់​ញាតិ​យក​ទៅ​តម្កល់​ធ្វើ​បុណ្យ​តាមប្រពៃណីនៅ​ វត្ត​សំបួរ​មាស ៕