Thursday, April 25, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ការបូបជនជាតិចិនបានលុយ៣មុឺនដុល្លាតែរត់មិនរួចត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញ​៖​ ជនសង្ស័យ២នាក់ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូប​លុយពីស្ត្រីជនជាតិចិនម្នាក់បានសម្រេច​ ហេីយព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវបានកម្លាំងអន្តរាគមន៍ល្បាតឃេីញដេញ​តាមចាប់បានភ្លាមៗ
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០​និង​៥០នាទីយប់ថ្ងៃទី​១០ខែមេសា​ឆ្នាំ២០១៩​ ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្តោយផ្លូវហសព័ន្ធរុស្ស៊ី​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិសែនជ័យ​។

ជនសង្ស័យទាំង២នាក់ដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន​ទី១=មានឈ្មោះ​ លឹម លាងហេង ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រកដរស់នៅភូមិថ្មគោល សង្កាត់ចោមចៅ​ទី២ ខណ្ឌពោធិសែនជ័យ​ និងទី២=មានឈ្មោះ​ ជាង សី ភេទប្រុសអាយុ១៥ឆ្នាំស្នាក់នៅក្បែរសាលាគោកបញ្ជាន់ ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រក​កំណើត​ ឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាល ។​
​ =ចំណែកជនរងគ្រោះឈ្មោះ ZENG CHUN​ ភេទស្រីអាយុ ៤២ឆ្នាំជាជនជាតិចិនដីគោក។

តាមសាក្សីដែលឃើញហេតុការនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានចុះពីលេីសណ្ឋាគារដេីរលេងតាមផ្លូវឃេីញគេកំពុងធ្វេីកម្មវិធីជប់លាងក៏ទាញទូរស័ព្ទថតលេងភ្លាមនោះក៏លេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកឃ្លីកពណ៍ខ្មៅ​ គ្មានស្លាកលេខមកធ្វេីសកម្មភាពឆក់ការបូបយួពីដៃជនរងគ្រោះបានសម្រេចហេីយព្យាយាមជិះគេចខ្លួនតែត្រូវបានកម្លាំងអន្តរាគមន៍ល្បាតឃេីញក៏ដេញចាប់បានមកវិញភ្លាមៗតែម្តង។

ក្រោយមកជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងអន្តរាគមន៍​ពិសេសខណ្ឌពោធិ៍សែនជ័យប្រគល់អោយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ធ្វេីការសាកសួរនិងកសាងសំណុំរឿងបញ្ជួន​បន្តទៅអធិការនគរបាលខណ្ឌដេីម្បីចាត់ការតាមនិតិវិធី​ច្បាប់៕

ចែករំលែកអត្ថបទ