Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែងត្រូវបានកម្លាំងគណៈ​បញ្ចាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាប

ភ្នំពេញ៖ កម្លាំងចម្រុះ​ គណះបញ្ចាការឯកភាពខណ្ឌមាន​ជ័យ ដឹកនាំដោយ លោកឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌ​មាន​ជ័យ និង​ លោក​ ម៉េង​ វិមាន​ ដារ៉ា​ អធិការនគរបាលខណ្ឌមាន​ជ័យ​ ដោយមានការចូលរួមពីលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាន​បើកប្រតិបត្តិការណ៍ចុះបង្ក្រាបទីតាំងបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់ដ៏ធំមួយកន្លែង ដែលជាអតីតផ្ទះសំណាក់មារ៉ាឌី ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២១៧ ក្បែរនឹងស្ពានអាកា​ស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ -ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១១ និង០០នាទីព្រឹកថ្ងៃទី ១០ខែមេសា ឆ្នាំ២០១៩ ដោយរកឃើញ​ មានទូហ្គេមបាញ់ត្រីចំនួន៦គ្រឿងធំៗ , ទូហ្គេមបាញ់គ្នា២​គ្រឿងធំ , ទូហ្គេមប្រណាំងឡាន២គ្រឿងធំ ទូហ្គេមប្រដាល់គ្នា៦គ្រឿង,ទូហ្គេមវៃពុង១៦គ្រឿងសរុបទាំងអស់៣២​គ្រឿង​ និងឃាត់ខ្លួនជនជាតិចិន៥នាក់ ក្នុងនោះមានម្នាក់ជាមេកា ។

ក្រោយពីការបង្ក្រាប​ សម្ភារះដែលជាទូហ្គេមទាំងអស់ត្រូវបានធ្វើកំណត់ហេតុដកហូត ប៉ុន្តែក្នុងនោះពុំមានការដឹកជញ្ចូន​យកចេញពីទីតាំងខាងលើនេះឡើយ ដោយសម្ភារះ និងទូហ្គេមមានច្រើន ដូច្នេះហើយលោកស្រីព្រះរាជអាជ្ញារង សម្រេចរក្សាទុកនៅក្នុងទីតាំងដដែលបណ្តោះអាសន្នសិន ហើយចំពោះទីតាំងក៏ត្រូវធ្វើកំណត់ហេតុបិទទីតាំងបណ្តោះអាសន្នផងដែរ រងចាំបន្តនីតិវិធីច្បាប់នៅពេលក្រោយ ។

ដោយឡែកជនជាតិចិន៥នាក់ដែលត្រូវបានឃាត់ខ្លួន ត្រូវបញ្ចូនខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី២ ដើម្បីសាកសួរ​និងកសាងសំណុំរឿងបញ្ជួនបន្តនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ