Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គសនីឆេះផ្ទះជាន់ទី២នៅសង្កាត់ទឹកល្អក៣ផ្អេីល​សមត្ថកិច្ច

ភ្នំពេញ​៖​ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី២​យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញមកអន្តរាគមន៍​ កាលពីវេលា​ម៉ោង​១០យប់​ ថ្ងៃទី៨ ខែកុម្ភះ​ ឆ្នាំ២០១៩​ នៅចំណុចផ្ទះល្វេងមួយកន្លែង​ តាមបណ្តោយផ្លូវលេខ១៨២​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣​ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

​បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញមានផ្សែងហុយចេញពីបន្ទប់ជាន់ទី២ បន្ទាប់មកក៏ចេញជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅតែ​ម្ដង ។ ភ្លាមៗនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។
​ សមត្ថកិច្ចបានឲ្យដឹងថា​ ករណីអគ្គីភ័យខាងលេីត្រូវបាន​ប្រេីប្រាស់រថយន្តពន្លត់អក្គីភ័យអស់ចំនួន២២គ្រឿង​ ដោយប្រេីប្រាស់រយះពេល៣ម៉ោងទេីបអាចគ្រប់គ្រង់ស្ថានភាពទាំងស្រុង។ សមត្ថកិច្ចបានបន្តថា​ ក្នុងការជួយពន្លត់អគ្គីភ័យខាងលើនេះ កម្លាំងជំនាញពិបាកនិងអន្តរាគមន៍បន្តិចដោយ​សារតែការឆាបឆេះនោះគឺនៅជាន់ទី២នៃបន្ទប់ដាក់​ឥវ៉ាន់មានដូចជាចានឆ្នាំង​ ចាន់ដែកជ័រជាដេីម។

​ សមត្ថកិច្ចបានបន្តទៀតថា​ សម្ភារះក្នុងផ្ទះត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង​ ។ ហេីយមូលហេតុនោះជំហ៊ានដំបូងសន្និដ្ឋានមកពីឆ្លងចរន្តអគ្គីសនី៕

ចែករំលែកអត្ថបទ