Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តធំពន្លះរថយន្តតូយូតាព្រូសរងការខូច​ខាត​យ៉ាងដណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធុនធំមួយគ្រឿងបោះពូយ​យ៉ាងលឿនខណៈមកចំណុចស្តុបណត​ព្រីតមិនប្រយ័ត្នជ្រុលទៅបុករថយន្តតូយូតាព្រូសពេញទំហឹងប៉ើងប្រហែលជាងដប់ម៉ែត្របណ្ដាលខូចខាតមួយចំហៀងខាងឆ្វេងតែសំណាងល្អមិនមានអ្នករបួស។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣​ ទាបភ្លឺថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩​ តាមបណ្ដោយផ្លូវ​២០០៤ កែងនិងផ្លូវណតប្រីត ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុន​ពេលកើតហេតុគេឃើញរថយន្តតូយូតាព្រូសពណ័ក្រម់ហមជាប្រភេទតាក់ស៊ីម៉ែត្រពាក់ស្លាកលេខភ្នំពេញ.2AM7735 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនខណះ​ មកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តធុនធំពណ័សពាក់ស្លាកលេខតាកែវ.3A 1498 បើកដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងមិនប្រយត្ន័ជ្រុលទៅបុកពេញទំហឹងចំហៀងខាងឆ្វេងប៉ើងជាងដប់ម៉ែត្របណ្ដាលរងខូចខាតយ៉ាងដំណំភ្លាមៗនោះដែររថយន្តបង្កមិនព្រមឈប់នៅកន្លែងកើតហេតុទេ​ ព្យាយាមបើករត់ប្រមាណជិតមួយរយម៉ែត្របានឈប់រថយន្តចុះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅការិយាល័យ​ចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញរងចាំអោយភាគី​ទាំងពីរចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ