កុំចេះតែហ៊ាន! អធិការនិងអធិការងស្រុកស្អាងរួមទាំងមេប៉ុស្តិម្នាក់ត្រូវបានដកបញ្ឈជើង
កណ្តាល៖ មន្ត្រីនគរបាលស្រុកស្អាងចំនួន៣រូបមានអធិការ អធិការងនិងនាយប៉ុស្តិ៍ឃុំព្រែក អំបិលម្នាក់ត្រូវបានថ្នាក់លើដកមកបញ្ឈរជើងនៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាន ខេត្តកណ្តាល ដើម្បីត្រួតពិនិត្យ និងពិចារណា។ ដោយសារនគរបាលទាំង៣រូបនេះ មិនគោរពតាមការណែនាំរបស់ថ្នាក់លើ បណ្តោយឲ្យកើតមានល្បែងសុីសងជល់មាន់នៅក្នុងមូលដ្ឋានរបស់ខ្លួន និងបានតែងតាំងអធិការស្តីទីដើម្បីដឹកនាំមន្ត្រីនគរបាលជំនួសផងដែរ ការដកតួនាទីអ្នកទាំង៣រូបនោះ ក្រោយពេលកម្លាំងនៃស្នងការរដ្ឋាន ឆ្មក់ចូលបង្ក្រាបទីតាំងជល់មាន់មួយកន្លែងស្ថិតនៅក្នុងព្រៃចុងព្រែកឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១៤ខែមេសា ឆ្នាំ២០១៩ដោយសារ នគរបាលទាំងនោះមិនគោរពតាមការណែនាំរបស់ថ្នាក់លើ មិនខិតខំលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន
Read More