Tuesday, November 5, 2024
Latest:
ព័ត៌មាន​ជាតិ

អធិការស្រុកកំពង់សៀមប្រេីអំពើហិង្សាវៃ​ពលរដ្ឋ ឲ្យរបួសធ្ងន់ត្រូវ​បានដកបញ្ឈរជើង

កំពង់ចាម៖​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​សម្រេច​បញ្ឈរ​ជេីង​លោក​វរសេនីយ៍ឯក​ ឯក​ ប៉ាក់ដន​ អធិការ​នគរបាល​ស្រុក​កំពង់​សៀម​ ដោយសារ​ប្រេី​អំពើ​ហិង្សា​លើ​ពលរដ្ឋ​ វៃ​សន្លប់​រងរបួសធ្ងន់រួច​ចាក់​ទឹក​ដូច​សត្វ​ធាតុ​ កាលពីថ្ងៃចូលឆ្នាំខ្មែរកន្លងទៅ។ ពាក់ព័ន្ធនឹងរឿងនេះ លោកវរសេនីយ៍ឯក ឯក ប៉ាន់ដន ត្រូវបានពលរដ្ឋចោទប្រកាន់ថា បានបប្រើប្រាស់​អំពើហិង្សាលើជនដែលអុកឡុកកន្លែងរាំធុងបាស នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀមនាពេលកន្លងទៅនោះ ហើយ​ត្រូវបានលោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យបើកការស៊ើបអង្កេត ជុំវិញការចោទប្រកាន់នេះ ដើម្បីឲ្យអស់មន្ទិលសង្ស័យរបស់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម។

តាមរយៈគណនេយ្យហ្វេសបុកឈ្មោះថា “Bun Thern” សរសេរថា “ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋរស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយរក​យុត្តិធម៌ជូនបងប្រុសខ្ញុំផងអោយពួកខ្ញុំរស់​នៅ​យ៉ាងណាបើគ្រាន់តែបងប្រុសរបស់ខ្ញុំប្រកែកពាក្យសំដីជាមួយគ្នាបន្តិចគាត់មកផ្ទះវិញហើយមិនទាន់ដល់ផ្ទះផងស្រាប់តែអធិការស្រុកកំពង់សៀម លោក ឯក ប៉ាន់ដន មកចាប់បងខ្ញុំវៃហើយបញ្ជូនមកស្រុកវៃចាក់ ទឹកសន្លប់២ដងហើមគ្រប់កន្លែងអាឡូវដេកពេទ្យហើយ7D ។ ហេតុអ្វីលោកអធិកាស្រុកកំពង់សៀមធ្វើបាបបងប្រុសខ្ញុំដល់ថ្នាក់នេះ៕