Friday, October 30, 2026
Latest:
សន្តិសុខ​សង្គម

នគរបាលខណ្ឌមានឃាត់ខ្លួនជនសង្ស័យម្នា​ក់​ក្រោយធ្វើសកម្មភាព​(ឆ្កឹះសោរទ្វាររថយន្តយកទ្រព្យសម្បត្តិ)

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌមានជ័យ​ ធ្វើ​ការ​ស្រាវជ្រាវ​ និង​ឃាត់​ខ្លួនជនសង្ស័យម្នាក់​ កាលពី​វេលា​ម៉ោង១១និង៥០នាទីយប់ថ្ងៃទី​១៦​ ​ខែ​មិនា​ ​ឆ្នាំ២០២០​ ក្រោយធ្វើសកម្មភាព​ (​ ឆ្កឹះសោរ​ទ្វាររថយន្តយកទ្រព្យសម្បត្តិ)​កាល​​ពីវេលាម៉ោង០៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៦​ខែមិនាឆ្នាំ២០២០​ នៅចំណុចមុខផ្ទះ​លេខ ១៨៣,១៨៥ ផ្លូវលេខ៣១ ភូមិ ព្រែកតាឡុង  សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ​ រាជធានីភ្នំពេញ   ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហ៊ឹង ប៊ុនរតនៈ ហៅ​ (​ ម៉ាប់)ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរ មាន​ទីលំនៅផ្ទះលេខ៥៧២ ផ្លូវ បេតុង  ភូមិ ត្នោតជ្រុំ២សង្កាត់ បឹងទំពន់ទី២  ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ ជាងកាត់សក់ ។

–ចំណែកជនរងគ្រោះទី១–មានឈ្មោះ ហ៊ល ចំរើន ភេទ ប្រុស អាយុ៥៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១៨៥ផ្លូវលេខ៣១ ភូមិ ព្រែក​តាឡុង សង្កាត់ចាក់អង្រែលើ  ខណ្ឌ  មានជ័យ  រាជធានីភ្នំពេញ  មុខរបរ នៅផ្ទះ (ជាម្ចាស់រថយន្តម៉ាកព្រូស ពណ៍ស ពាក់​ស្លាកលេខ ភ្នំពេញ 2AF 1505 ) ។

ជនរងគ្រោះទី២–ឈ្មោះ ហង្ស វាសនា ភេទ ប្រុស អាយុ៣៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ផ្ទះលេខ១៨៣ ផ្លូវលេខ៣១  ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ  រាជធានីភ្នំពេញមុខរបរ នៅផ្ទះ (ជាម្ចាស់រថយន្តម៉ាកព្រូស ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2F 1790)  ។

សម្ភារៈខួចខាត៖ ខូចសោរទ្វាររថយន្តចំនួន​០២គ្រឿង ៖ម៉ាកព្រូស ពណ៍ស ពាក់ស្លាក​លេខភ្នំពេញ2AF-1505 និង ម៉ាកព្រូស ពណ៍ខៀវ​ ពាក់ស្លាកលេខភ្នំពេញ2F-1790

វត្ថុតាងចាប់យក ៖ ដែកចុងស្រួចចំនួន០១, ក្បាលសោរលេខ១០ចំនួន០១, ក្បាលសោរ​លេខ១២ចំនួន០១, ក្បាលសោរលេខ១៤​ចំនួន០១,សោរបំពង់លេខ៨ចំនួន០១ , ដែក​សម្រាប់ស៊កក្បាលសោរចំនួន០១ ដើម , ពិលចំនួន០១, ទុលឡឺវីសចំនួន០១, មួកសុវត្ថិភាព ពណ៍ស ចំនួន ០១និង ម៉ូតូ០១គ្រឿងម៉ាកអាយខន ពណ៍បៃតង ពាក់ស្លាកលេខ ភ្នំពេញ1CP-2348( របស់ជនសង្ស័យ)  ។

បច្ចុប្ប​ន្ន​ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចសាងសួរ​និងកសាងសំណុំរឿងដើម្បីបញ្ជួនទៅតុលាការចាត់បន្តតាមនិតិវិធីច្បាប់៕

ចែករំលែកអត្ថបទ