Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

នារីខារ៉ាអូខេសំរិទ្ធិពេជ្រពីរនាក់ត្រូវចោរឆក់ទូរសព្ទ័បានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីរស្ត្រីផ្នែកម្ចាស់បន្ទប់ខារ៉ាអូខេសំរិទ្ធិពេជ្រពីរនាក់កំពុងជិះម៉ូតូមួយគ្រឿងបានសម្រេច បណ្តាលឲ្យ​ដួលម៉ូតូទាំងអស់គ្នា រួចជនសង្ស័យស្រវ៉េស្រវ៉ា​ងើបរត់ឡើងជិះម៉ូតូបក្ខពួកមួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោល ដោយ បន្សល់ទុក​ម៉ូតូមួយគ្រឿង​
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១១យប់ថ្ងៃទី២៣ខែមេសាឆ្នាំ២០១៩នៅ​ ចំណុចមុខខារ៉ាអូខេប៊េស្តារ តាមបណ្តោយផ្លូវ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ជា​អ្នកបើកម៉ូតូមានឈ្មោះដា នី ភេទស្រី អាយុ​៣៣​ឆ្នាំ មុខរបរធ្វើការនៅខារ៉ាអូខេ ផ្នែម្ចាស់បន្ទប់ ស្នាក់នៅម្តុំផ្លូវរថភ្លើងត្រឡោកបែក សង្កាត់បឹងកក់២ ខណ្ឌទួលគោក មានស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ទី២អ្នកអង្គុយនៅពីក្រោយនិងជាម្ចាស់ទូរ​សព្ទ័មានឈ្មោះ​ ម៉ៅ ស្រីណាវ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរដូចគ្នាស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ភូមិត្រពាំងត្រាវ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

តាមសម្ដីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើត​រូបគាត់ទាំងពីរនាក់ជិះម៉ូតូហុងដាវ៉េវមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1N-6530 ទៅជប់លៀងមិត្តភក្តិនៅម្តុំផ្សារឈូកមាស ក្នុងខណ្ឌសែនសុខ ។ បន្ទាប់ពីបានជប់លៀងចប់រួចរាល់ហើយ រូបគាត់ទាំងពីរនាក់បានជិះម៉ូតូត្រឡប់មកផ្ទះវិញដោយឆ្លៀតឈៀង​ចូលទៅកន្លែងធ្វើការយកខោអាវមកផ្ទះ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ខណៈជិតដល់ផ្ទះហើយក៍លេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ស ពាក់ភ្នំពេញ1HE-0885មកពីក្រោយបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿងដែរជនរងគ្រោះឈ្មោះម៉ៅ ស្រី​ណា ដែរអង្គុយនៅពីក្រោយកាន់ទូរសព្ទ័ពីរគ្រឿងរបស់ខ្លួនមួយគ្រឿងនិងរបស់មិត្តភក្តិមួយគ្រឿងទៀត​និងលុយនៅជាប់ជាមួយទូតសព្ទ័ចំនួន២០​ដុល្លាបានសម្រេចនិងធ្វើឲ្យរូបគាត់ភ្ញាក់ទាញ​ ទៅទាញមកបណ្តាលដួលម៉ូតូទាំង២គ្រឿងទៅលើថ្នល់ ហើយស្រាប់តែជនសង្ស័យស្រវ៉េស្រវ៉ាងើយឡើង ខណះនោះក៍មានម៉ូតូបក្ខពួកជនសង្ស័យមួយគ្រឿងទៀតបានជិះមកដល់ ហើយជនសង្ស័យរត់ឡើងជិះគេច​ខ្លួនបាត់ស្រមោលបន្សល់ម៉ូតូមួយគ្រឿងឲ្យវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។ចំណែកម៉ូតូជនសង្ស័យសមត្ថកិច្ចយកទៅ​រក្សាទុករងចាំធ្វើកាស្រាវជ្រាវចាប់ជន​សង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ