Wednesday, May 15, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តបើកបត់ឆ្លងផ្លូវម៉ូតូមកពីមុខបុក​ពេញ​ ទំហឹងរបួសធ្ងន់

ភ្នំពេញ៖​ រថយន្តស៊េរីទំនេីបម៉ាក​ ម៉ាស្តាបេីក​បត់ឆ្លងផ្លូវ​ មិនប្រយត្ន័ត្រូវបើកមកពីមុខបុក​ពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់​ ៖​ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​ កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី​២៣ខែមេសា​ឆ្នាំ២០១៩​ តាមបណ្តោយផ្លូវ​៥៩៨​ ចំណុចខាងត្បូងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រមាណ៤០ម៉ែត្រក្នុងសង្កាត់​ច្រាំងចំរេះទី១​ ខណ្ឌឬស្សីកែវ​ រាជធានី​ភ្នំពេញ​។

យោងតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ​បានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃើញ​រថយន្តមួយគ្រឿងម៉ាក​ ម៉ាស្ដា​ ពណ៌ខ្មៅពាក់​ស្លាកលេខភ្នំពេញ2AB-0669បេីក​ដោយ​ បុរសម្នាក់​ ធ្វើដំណើរតាមបណ្តោយផ្លូវ​៥៩៨​ទិសដៅពីត្បូងទៅជេីង​ខណៈមកដល់ចំណុច​ កេីតហេតុបានបត់ឆ្វេងឆ្លងផ្លូវស្របពេលបុរស​ម្នាក់ជិះមួយគ្រឿងម៉ាកហុងដាឌ្រីម​សេ​១២៥ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខ​កំពង់ឆ្នាំង1G-8971​ តាមបណ្តោយផ្លូវ៥៩៨​ទិសដៅបញ្ច្រាស់គ្នាជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឲ្យរបួសដៃឆ្វេងនិងជេីងស្តាំធ្ងន់ធ្ងរសង្ស័យបាក់​សន្លប់ស្តូកស្ដឹង​ ភ្លាមៗត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ​ ចំណែកម៉ូតូខូចខាតខាងមុខធ្ងន់និង​រថយន្តក្រពឹតខាងមុខផ្នែកខាងស្តាំ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានទាក់​ទង​ទៅសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្ត​និងម៉ូតូទៅ​រក្សាទុកនៅការិយាល័យ​ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕