Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

លោក​ ចៅសង្កាត់គោក​រកាជួបគ្រោះថ្នាក់​ចរាចរណ៍រងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរវាងរថយន្តហាយឡែនឌ័រនិងរថយន្តបែនដឹកដីបុកគ្នាពេញទំហឹងគាប់ជាប់អ្នកបើក​រថយន្តហាយឡែនឌ័ររងរបួសធ្ងន់ត្រូវបាន​បញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម​ៗ
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង១និង២០នាទីរសៀលថ្ងៃទី២៤ខែ​មេសា​ ឆ្នាំ២០១៩ នៅចំណុចភូមិ កប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះ មានឈ្មោះ សាំង សុីន អាយុជាង ៥០ឆ្នាំ មុខរបរ ចៅសង្កាត់គោករកា

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ ទៅដល់​កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្ត​ទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រងចាំការដោះស្រាយ តាមនិតិវិធីច្បាប់នៅពេលក្រោយ ៕

ចែករំលែកអត្ថបទ