Sunday, November 23, 2025
Latest:

ព័ត៌មាន​ជាតិ

សន្តិសុខ​សង្គម

រន្ធត់ណាស់! បាក់រណ្ដៅដីគ្រឹះស្ពានសង្កត់ស្លាប់កម្មករម្នាក់និងម្នាក់ទៀតរបួសធ្ងន់

រតនគិរី៖​ បុរសម្នាក់ដែលជាកម្មកសំណង់ធ្វើ​ស្ពានបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោច​អធម៌​ ខណៈពេលដែលជីករណ្ដៅដីគ្រឹះស្ពាន​ហើយបានបាក់សង្កត់​ និងម្នាក់ទៀតរងរបួស​ធ្ងន់បាក់ជើង​ ៖​ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើត​ឡើង​នៅវេលាម៉ោង០៩ និង៤០​នាទី​ព្រឹកថ្ងៃទី០៩ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចអូកញ្ជាន់ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ រតនគិរី​ ។ ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ​ ម៉ន ចិត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ​និង​ជនរងគ្រោះទី២ដែលរបួសបាក់​ជើង​

Read More
សន្តិសុខ​សង្គម

សាហាវមែន! នាំសង្សាមកដេក​ ផ្ទះសំណាក់ រឹតកសម្លាប់ មិនដឹងមូលហេតុរួចគេចខ្លួនបាត់

ព្រៃវែង៖​ នារីវ័យក្មេងម្នាក់ត្រូវប្រុសស្នេហ៍លួងលោមហៅមកដេកក្នុងផ្ទះសំណាក់រំចង់​រួចយកខ្សែរឹតក​ សម្លាប់​ ហើយគេចខ្លួនបាត់​ស្រមោល​៖​ ហេតុការណ៍នេះបានបង្កការ​ណ៍​ភ្ញាក់ផ្អើល​ ​កាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី​៨​ខែ​ឧសភា​ ឆ្នាំ២០១៩​ នៅចំណុច​ ផ្ទះសំណាក់​ រំចង់​ ​ស្ថិត​នៅឃុំអ្នកលឿង ស្រុកពាមរក៍ខេត្តព្រៃវែង ។ បើផ្អែកតាមអត្តសញ្ញាណប័ណបន្សល់ទុក ជនរងគ្រោះមានឈ្មោះ ផៃ ស្រីម៉ាក់ ភេទ​ស្រី អាយុ២៥ឆ្នាំ មានទីលំនៅ

Read More
សន្តិសុខ​សង្គម

តាមបាញ់សម្លាប់គ្រូកីឡាម្នាក់ព្រោះខឹងញ៉ែប្រពន្ធខ្លួនតាម Facebook

កំពង់ស្ពឺ ៖ ជនដៃដល់ជាខ្មាន់កាំភ្លើងម្នាក់ត្រូវកម្លាំងជំនាញធ្វើការឃាត់ខ្លួន និងនាំមកសាក​សួរ​ ក្នុងករណីបាញ់ប្រហារផ្ដាច់ជីវិតគ្រូកីទ្បា​ម្នាក់ ឲ្យក្ស័យសង្ខាភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលនេះ ដឹងការពិតហើយ គឺជន​រងគ្រោះបានញ៉ែប្រពន្ធដៃដល់តាម Facebook ។ ក្នុងករណីឃាតកម្មខាងលើ បានបង្កការភ្ញាក់​ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូល​ដ្ឋាន​ កាលពីវេលាម៉ោងប្រមាណ ១រសៀលថ្ងៃទី០៨ខែឧសភា ឆ្នាំ២០១៩ នៅសាលាតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចជំនាញបានឲ្យដឹងថា

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចវៃខ្នោះ​ ប្រុសស្រី៣នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

ព្រៃវែង៖កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ឆ្មក់បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួន​បាន​ជនសង្ស័យប្រុសស្រីចំនួន៣នាក់ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលា​ម៉ោង១១និង២០នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង​ ។ សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ ឃាតខ្លួនរួមមាន៖​ ទី១-ឈ្មោះ អឿង វណ្ណែត ភេទប្រុស អាយុ ១៧ឆ្នាំ

Read More
សន្តិសុខ​សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន​២នា​ក់បន្ទាប់ពីធ្វើសកម្មភាពប្លន់រថយន្តLexus RX300

តាកែវ៖ កម្លាំងនគរបាលខេត្តតាកែវ​ឃាត់ខ្លួន​ ជនស្ស័យជនជាតិចិនប្រុសស្រី២នាក់​ បន្ទាប់​ពីពួកធ្វើសកម្មភាពប្លន់រថយន្តមួយគ្រឿងម៉ាក​​Lexus RX300​ បានសម្រេច​ ហើយព្យាយាមបើកគេចតែគេច​មិនរួច ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាល​ពីវេលាម៉ោង០​៧និង៣០នាទីយប់ថ្ងៃទី០៧ខែ​ឧសភា ឆ្នាំ២០១៩​ នៅចំណុចផ្លូវបំបែកអង្គតា​សោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ​ ។ ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖​ ទី១-ឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ

Read More
សន្តិសុខ​សង្គម

ចាប់ជនជាតិ២៨នាក់ក្នុងវីឡាដ៍ធំមួយកន្លែង​នៅ​ខណ្ឌសែនសុខ

ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ​សែនសុខ ការសហការជាមួយកម្លាំង នាយកដ្ឋានប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអំសាលា​ដំបូង​រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនជាតិ​ចិន ចំនួន ២៨នាក់ ស្រី០៥នាក់ ក្នុងវីឡាដ៍ធំ​ស្កឹមស្កៃមួយកន្លែង។​ កាលពីវេលាម៉ោង ០៣​និង៣០នាទីរសៀលថ្ងៃទី០៧ឧសភា ឆ្នាំ២០​១៩ នៅចំណុចផ្ទះវីឡាគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ

Read More
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គិសនីឆាប់ឆេះខ្សែភ្លើងសន្ធោះសន្ធៅ បង្កការភ័យខ្លាចដល់ពលរដ្ឋ

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីទុសេខ្សែភ្លើងបង្ក​ជាអគ្គីភ័យឆាប់ឆេះខ្សែភ្លើងជាប់ផ្ទះពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ បាញ់ពន្លត់​ កាលពីវេលាម៉ោង២ និង​៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ​៤៣០ កែងផ្លូវលេខ៤៩៤ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​នៅ​ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញកាបុិនភ្លើងត្រង់ចំណុចកើតហេតុ​បានឆ្លងចរន្តអគ្គិសនីទុសេចេញជាផ្កាភ្លើង ព្រៀកៗ រួចបង្កជាអគ្គីភ័យឆាបឆេះខ្សែភ្លើង​យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមានការភ័យខ្លាចឆ្លងរាលដាលដល់ផ្ទះពួកគាត់

Read More
ព័ត៌មាន​ជាតិ

លោក ថេង សុថុល អភិបាលខណ្ឌចំការមន ជួបសំណេះសំណាល​ សួរសុខទុក​សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់​បឹងត្របែក

ភ្នំពេញ៖​ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុកជាមួយ​សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ។ ជាមួយគ្នានោះ

Read More
ព័ត៌មាន​ជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបមន្រ្តីនៃទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN)

នៅវិមានសន្តិភាព ថ្ងៃចន្ទ ៣កើត ខែពិសាខ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រតិភូអ្នកសម្របសម្រួល UN ដឹកនាំដោយលោកជំទាវ PAULINE TAMESIS ។

Read More
សន្តិសុខ​សង្គម

បុគ្គលិកសារព័ត៌មាន​(CPC News)ម្នាក់​ទុក​ម៉ូតូក្នុងរបងផ្ទះមិត្តភក្ភ័នៅខណ្ឌទួលគោក​ព្រឹកឡើងចោរលួចម៉ូតូបាត់

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូមកដេកលេងផ្ទះ​មិត្តភក្ភ័នៅខណ្ឌទួលគោកព្រឹកឡើងចោរ​លួចម៉ូតូបានសម្រេចដោយសុវត្ថិភាព​ ហេតុការណ៍នេះបានកើតឡើងនៅយប់រំលងអាធ្រាត្រថ្ងៃទី៦ខែឧសភា​ឆ្នាំ​២០១៩​ ស្ថិតក្នុងរបងផ្ទះលេខ១២ ផ្លូវ៦៦៨ស្ទួន ភូមិ១៧​សង្កាត់បឹង​កក់​២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ​ ថា លី វណ្ណី ភេទ​ប្រុស អាយុ ២៤ មុខរបរជាអ្នកសារព័ត៌មាន​នៅអង្គភាពប៉ុស្តិ៍ព័ត៌មាន សន្តិភាពកម្ពុជា (CPC News)

Read More