Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

សាហាវមែន! នាំសង្សាមកដេក​ ផ្ទះសំណាក់ រឹតកសម្លាប់ មិនដឹងមូលហេតុរួចគេចខ្លួនបាត់

ព្រៃវែង៖​ នារីវ័យក្មេងម្នាក់ត្រូវប្រុសស្នេហ៍លួងលោមហៅមកដេកក្នុងផ្ទះសំណាក់រំចង់​រួចយកខ្សែរឹតក​ សម្លាប់​ ហើយគេចខ្លួនបាត់​ស្រមោល​៖​ ហេតុការណ៍នេះបានបង្កការ​ណ៍​ភ្ញាក់ផ្អើល​ ​កាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី​៨​ខែ​ឧសភា​ ឆ្នាំ២០១៩​ នៅចំណុច​ ផ្ទះសំណាក់​ រំចង់​ ​ស្ថិត​នៅឃុំអ្នកលឿង ស្រុកពាមរក៍ខេត្តព្រៃវែង ។

បើផ្អែកតាមអត្តសញ្ញាណប័ណបន្សល់ទុក ជនរងគ្រោះមានឈ្មោះ ផៃ ស្រីម៉ាក់ ភេទ​ស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ស្រុកលើកដែក ខេត្ត​កណ្តាល ។

បើតាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានការភ្ញាក់ផ្អើល មានករណឃាតកម្ម រឹតកសម្លាប់ស្រីស្នេហ៍ នៅក្នុងផ្ទះសំណាក់រំចង់ ។​ បន្ទាប់ពីកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យធ្វើកោសល្យវិច្ឆ័យ​លើ​ សព នៅមានខ្សែរុំកនៅឡើយ ដែល​ជនសង្ស័យបានយកមករឹតក​ ដើម្បីសម្លាប់​ ។

ជំវិញ​ ករណីឃាតកម្មខាងលើ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ​ ដោយ​រងចាំធ្វើការស្រាវជ្រាវស្វែងរកតាមចាប់ខ្លួន​ជនសង្ស័យ​យកមកផ្ដន្ទាទោសតាមច្បាប់​ ៕

ចែករំលែកអត្ថបទ