Saturday, April 27, 2024
Latest:
ព័ត៌មាន​ជាតិ

លោក ថេង សុថុល អភិបាលខណ្ឌចំការមន ជួបសំណេះសំណាល​ សួរសុខទុក​សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់​បឹងត្របែក

ភ្នំពេញ៖​ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុកជាមួយ​សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ។ ជាមួយគ្នានោះ លោកអភិបាល បានណែនាំ និងលើកទឹកឲ្យសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការងារអភិវឌ្ឍន៍មូលដ្ឋានសង្កាត់របស់ខ្លួន ជាពិសេសការងារសន្ដិសុខ សណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ និងបម្រើសេវាសាធារណៈដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត ។

ចែករំលែកអត្ថបទ