Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចវៃខ្នោះ​ ប្រុសស្រី៣នាក់ពាក់ពន្ធ័ករណីគ្រឿងញៀន

ព្រៃវែង៖កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ឆ្មក់បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួន​បាន​ជនសង្ស័យប្រុសស្រីចំនួន៣នាក់
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលា​ម៉ោង១១និង២០នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង​ ។

សមត្ថកិច្ចបានអោយដឹងថា​ជនសង្ស័យដែល​ ឃាតខ្លួនរួមមាន៖​ ទី១-ឈ្មោះ អឿង វណ្ណែត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំដោក សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២.ឈ្មោះ វង្ស ធារ៉ា ភេទស្រី មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកតាគង់ទី១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
៣.ឈ្មោះ ហេង សិលា ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាងូវ សង្កាត់និរោធិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
វត្ថុតាងដែលដកហូតបានមាន៖ ម្សៅក្រាមពណ៌ស ចំនួន ០៣កញ្ចប់ ម៉ូតូចំនួន ០២គ្រឿង ទូរស័ព្ទដៃចំនួន ០៥គឿង។

បច្ចុប្បន្ន​ ជនសង្ស័យទាំង៣នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាង​សំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធី​ ៕

ចែករំលែកអត្ថបទ