Sunday, November 10, 2024
Latest:
សន្តិសុខ​សង្គម

រន្ធត់ណាស់! បាក់រណ្ដៅដីគ្រឹះស្ពានសង្កត់ស្លាប់កម្មករម្នាក់និងម្នាក់ទៀតរបួសធ្ងន់

រតនគិរី៖​ បុរសម្នាក់ដែលជាកម្មកសំណង់ធ្វើ​ស្ពានបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោច​អធម៌​ ខណៈពេលដែលជីករណ្ដៅដីគ្រឹះស្ពាន​ហើយបានបាក់សង្កត់​ និងម្នាក់ទៀតរងរបួស​ធ្ងន់បាក់ជើង​ ៖​ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើត​ឡើង​នៅវេលាម៉ោង០៩ និង៤០​នាទី​ព្រឹកថ្ងៃទី០៩ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចអូកញ្ជាន់ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ រតនគិរី​ ។

ជនរងគ្រោះដែល(ស្លាប់)មានឈ្មោះ​ ម៉ន ចិត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ​និង​ជនរងគ្រោះទី២ដែលរបួសបាក់​ជើង​ ៖​ មានឈ្មោះ​ នៅ កន ភេទប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ​ អ្នកទាំង២​រស់នៅភូមិឈើទាល ឃុំឬស្សីស្រុក ស្រុកពាមជ ខេត្តព្រៃវែង​ ។

សមត្ថកិច្ចបានអោយដឹងថា​ មុនកើតហេតុជន​រងគ្រោះទាំង២នាក់បានចុះជីករណ្ដៅដីដើម្បី​ធ្វើគ្រឹះស្ពាន​ ខណៈកំពុងជីកៗត្រូវបានបាក់ដី​សង្កត់​បណ្ដាលឲ្យបុរសរងគ្រោះឈ្មោះ​ ម៉ន ចិត បានស្លាប់បាត់បង់ជីវិតគួរឲ្យអាណោចអធម៌​និងម្នាក់ទៀតឈ្មោះ​ នៅ កន រងរបួសធ្ងន់​បាក់ជើងត្រូវបញ្ជួនទៅព្យាបាល​នៅ​មន្ទីរ​ ពេទ្យ​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញ​ បានចុះទៅពិនិត្យនិងធ្វើកោសល​វិច្ឆ័យ​ និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅ​សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕