Monday, December 9, 2024
Latest:
ព័ត៌មាន​ជាតិសន្តិសុខ​សង្គម

ស្រវឹងស្រាចង់ប៉ះពាល់ក្មេងស្រីឱពុកម្ដាយគេទាន់ភ័យបើករថយន្តទៅបុកបង្គោលភ្លើងបាក់១ដើមប្រជាពល រដ្ឋខឹងយកដុំថ្មគប់កញ្ចក់រថយន្តបែកខ្ទេច

ភ្នំពេញ ៖ បុរស២នាក់ស្រវឹងស្រាជោគជាំបើករថយន្តកាមរីបាឡែនទៅឈប់នៅផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចតំបន់មិនរៀបរយ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ ចាក់ អង្រែលើ ខណ្ឌមានជ័យ ហើយឃើញក្មេងស្រីម្នាក់ មិនទាន់គ្រប់អាយុក៏ចង់ល្បួងយកទៅដេក តែត្រូវបង ប្អូនឱពុកម្ដាយក្មេងស្រីទាន់ក៏ឃាត់សួរនាំ តែត្រូវបុរស ទាំង២នាក់រករឿងវិញ បន្ទាប់មកបានបើករថយន្តចេញ យ៉ាងលឿនមិនបានប្រយត្ន័ជ្រុលទៅបុកបង្កោល ភ្លើងបាក់អស់មួយដើម ព្រមទាំងត្រូវពលរដ្ឋយកដុំថ្មគប់បែកកញ្ចក់រថយន្តខ្ទេចអស់ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់និងម្នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ។

ក្មេងស្រីរងគ្រោះមានឈ្មោះ រិទ្ធ ធីនី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩ឆ្នាំ ស្នាក់នៅម្ដុំកន្លែងកើតហេតុ ។
ដោយឡែកតៃកុងរថយន្តបង្កនិងអ្នករួមដំនើរជាមួយ មិនស្គាល់អត្តសញ្ញាណនោះទេ ដោយរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។

យោងតាមសម្ដីស្ត្រីម្នាក់ដែលអះអាងថាជាម្ដាយក្មេងស្រីរងគ្រោះ និងប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ខាងលើ បានបើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ កណ្ដាល2B-6323 មកឈប់នៅចំណុចកើត ហេតុ ទាំងសភាពស្រវឹងស្រាជោគជាំដោយមិនដឹងថាមករកអ្វីនោះទេ ។ មួយសន្ទុះក្រោយមកក៏ឃើញ និយាយជាមួយក្មេងស្រីរងគ្រោះខាងលើ ដោយល្បួងចង់យកទៅដេក ភ្លាមនោះក៏មានបងប្អូនរបស់គេឃើញប្រាប់ទៅឱពុកម្ដាយនាង អោយចេញទៅសួរ នាំតែត្រូវពួកគេទាំងពីរនាក់រករឿង និងយកទីបមកគំរាមវាយផងដែរ រួចហើយក៏នាំគ្នាបើករថយន្តចេញ យ៉ាងលឿននិងចង់ដេញបុកគេឯងផងដែរ តែរថយន្តរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយដើម ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្បែផ្ទុះកំហឹងក៏យកដុំថ្មនាំគ្នាគប់បែកកញ្ចក់រថយន្តខ្ទេចទាំងសងខាង រងការ ខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យបុរសម្នាក់រួមដំណើរជាមួយរងរបួសធ្ងន់ ឯតៃកុងរងរបួសបែកមុខ មាត់(ស្រាល)ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីសួរនាំ ។

ក្រោយកើតហេតុ បុរសដែលរបួសធ្ងន់ក្នុងរថយន្តបង្កខាងលើ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ រីឯភាគីខាងក្មេងស្រីរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ចជួយរក យុត្តិធម៌ ។ បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះទៅធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕