Monday, December 9, 2024
Latest:
សន្តិសុខ​សង្គម

ឆ្លងចរន្តអគ្គិសនីឆាប់ឆេះខ្សែភ្លើងសន្ធោះសន្ធៅ បង្កការភ័យខ្លាចដល់ពលរដ្ឋ

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីទុសេខ្សែភ្លើងបង្ក​ជាអគ្គីភ័យឆាប់ឆេះខ្សែភ្លើងជាប់ផ្ទះពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ បាញ់ពន្លត់​ កាលពីវេលាម៉ោង២ និង​៥០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ​៤៣០ កែងផ្លូវលេខ៤៩៤ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​នៅ​ក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញកាបុិនភ្លើងត្រង់ចំណុចកើតហេតុ​បានឆ្លងចរន្តអគ្គិសនីទុសេចេញជាផ្កាភ្លើង ព្រៀកៗ រួចបង្កជាអគ្គីភ័យឆាបឆេះខ្សែភ្លើង​យ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋមានការភ័យខ្លាចឆ្លងរាលដាលដល់ផ្ទះពួកគាត់ ទើបអ្នកខ្លះយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ និងអ្នកខ្លះរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចេញរថយន្តពន្លត់អគ្គិ​ភ័យមកជួយអន្តរាគមន៍បាញ់ពន្លត់ជា​ប្រញ៉ាប់​ផងដែរ ។​
ខណៈនោះក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន២​គ្រឿងបានចេញមកដល់ទីតាំងកើតហេតុ ហើយបានឲ្យគេបិតចរន្តអគ្គីសនី ទើបធ្វើការ​បាញ់ទឹកពន្លត់អស់ទឹក១ឡាន ក៏រលត់ទៅវិញជាស្ថាពរ ដោយករណីនេះគ្រាន់តែប៉ះពាល់ដល់ជញ្ចាំងផ្ទះប្រជាពលរដ្ឋបន្តិចបន្ទួចតែប៉ុណ្ណោះ និងមិនបណ្ដាលឲ្យមនុស្សរងគ្រោះនោះឡើយ ៕