ចិនបើករថយន្តបុករបាំងថ្ម ចែកផ្លូវបាក់១កង់ រួចចុះអង្គុយផឹកទឹកក្រឡុកធ្វើប្រងើយ
ភ្នំពេញ ៖ ជនជាតិចិនបើករថយន្តសេរីទំនើបមិនប្រយត្ន័ជ្រុលទៅបុកក្បាលនាគពុះចែកផ្លូវបាក់មួយកង់ និងរថយន្តខ្ទេចផ្នែកខាងមុខទៅលេងរួច ស្រាប់តែនាំគ្នាចុះពីរថយន្តទៅ អង្គុយផឹកទឹកក្រឡុកធ្វើមិនដឹងដូចជាគ្មានរឿងអ្វីកើតឡើង។ -ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិន២នាក់រួមដំណើរជាមួយគ្នា បានបើកមួយគ្រឿងម៉ាកសុីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-8479ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុមិនប្រយត្ន័ជ្រុលទៅបុកក្បាលនាគ
Read More